មើល​តែ​ពីរ​ចំណុច​​អាច​ដឹង​ថា​ iPhone 6s ដែល​អ្នក​ចង់​ទិញ​ពិត​ឬ​ក្លែង​ក្លាយ​​

  • 2015-11-13 20:20:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ទូរសព្ទ​ iPhone ជំនាន់​ថ្មី​បាន​ធ្វើ​ការ​ដាក់​លក់​ជា​ផ្លូវ​ការ​ហើយ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ទន្ទឹម​នឹងនេះក៏​មាន​ជន​​ឆ្លៀត​ឱកាស​​មួយ​ចំនួន​បាន​នាំ​យក​ទូរសព្ទ​ iPhone 6s ក្លែង​ក្លាយ​ដើម្បី​យក​មក​លក់​លើ​ទីផ្សារ​ដែរ។ ត្បិត​ថា​ iPhone 6s ពិត​ប្រាកដ​និង​ក្លែង​ក្លាយ​មាន​រូបរាង​ដូច​គ្នា​​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ពិបាក​វិនិច្ឆ័យ​ក៏​ពិត​មែន​ ប៉ុន្តែ​មាន​ចំណុច​មួយ​ចំនួន​ដែល​អ្នក​អាច​ពិសោធ​បាន​ថា​ទូរសព្ទ​ដែល​ចង់​ទិញ​ពិត​ ​ឬ​ក្លែង​ក្លាយ។

 

 

១. ប្រអប់

 

ប្រអប់​របស់​ iPhone 6s ពិត​ប្រាកដ​គឺ​តែង​មាន​រូប​ថត​ទូរសព្ទ​ iPhone 6s និង​ Wallpaper ថ្មី​ជាប់​នឹង​ប្រអប់​ ឯ​ 6s​ ក្លែង​ក្លាយ​គឺ​​មិន​មាន​ឡើយ។ មួយ​វិញ​ទៀត​នោះ​គឺ​ប្រអប់​ 6s ក្លែង​ក្លាយ​ដាក់​ថា​ ​មាន​អង្គចងចាំ​ទំហំ​៦៤GB ប៉ុន្តែ​ជាក់​ស្ដែង​គឺ​មាន​ត្រឹម​តែ​៨GB ប៉ុណ្ណោះ។ ​​​ ​២. មុខងារ​ 3D Touch

 

 

ទូរសព្ទ​ iPhone 6s ពិត​ប្រាកដ​មាន​បំពាក់​នូវ​មុខងារ​ 3D Touch របស់​ក្រុមហ៊ុន​ Apple ដែល​មុខងារ​នេះ​មិន​​​មាន​ក្រុមហ៊ុន​ណា​អាច​ចម្លង​តាម​បាន​នោះ​ឡើយ។ ដើម្បី​ដំណើរ​ការ​​មុខងារ​នេះ​អ្នក​គ្រាន់​តែ​យក​ម្រាម​ដៃ​ដាក់​លើ​កម្មវិធី​មួយ​ដែល​មាន​លើ​អេក្រង់​ទូរសព្ទ​រយៈ​ពេល​មួយ​សន្ទុះ​ នោះ​វា​នឹង​លោត​ចេញ​ផ្ទាំង​ដែល​បង្ហាញ​ពី​មុខងារ​​ដើម្បី​បញ្ជា​កម្មវិធី។

 

ពិនិត្យ​មើល​ពីរ​ចំណុច​នេះ​ហើយ​នៅ​មិន​ទុក​ចិត្ត​ទៀត​អាច​សាក​ល្បង​តាម​វិធី​ដូច​ខាង​ក្រោម​បន្ថែម​ទៀត​បាន ដោយ​គ្រាន់​តែ​ចុច​លើ​តំណ​ភ្ជាប់​នេះ​ វិធី​ពិនិត្យ​មើល​​​ថា​ iPhone​ ដែល​អ្នក​ប្រុង​ទិញ​ ពិត​ឬ​ក្លែង​ក្លាយ

 

 

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ ​​​​​​​​​​​MobileSiri, BGR