Welbeck ទម្លាយរបស់សំខាន់២ ដែលយកតាមខ្លួន ពេលទៅ Arsenal
- 2015-11-13 20:22:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Welbeck ទម្លាយរបស់សំខាន់២ ដែលយកតាមខ្លួន ពេលទៅ Arsenal
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធស្បែកខ្មៅ Danny Welbeck ថ្មីៗនេះបានទម្លាយប្រាប់ពីរបស់សំខាន់២មុខដែលខ្លួនវេចមកតាម ពេលចេញពីទីក្រុង Manchester ទៅកាន់ទីក្រុងឡុងដ៍ ដដែលរបស់ទាំង២ នោះគឺ ហ្គេម PS4 និងទូរទស្សន៍មួយគ្រឿង។
Welbeck បានប្រាប់ថាមិនដឹងត្រូវយកអ្វីខ្លះពេលរើមកនៅទីក្រុងឡុងដ៍នោះទេ ព្រោះជីវិតរបស់ខ្លួនគឺឯកាតែម្នាក់ឯង។ កីឡាករវ័យ២៤ឆ្នាំ ដែលបានផ្ទេរពី Man Utd មកកាន់ទឹកដី Emirates កាលពីឆ្នាំ២០១៤ បាននិយាយថា៖ "ខ្ញុំមិនមានឥវ៉ាន់ មិនមានប្រពន្ធកូន និងអ្វីផ្សេងទៀតនោះទេ។ ខ្ញុំក្រោកពីគេងភ្លាមគឺចាកចេញពី Manchester តែម្តង។ ជីវិតខ្ញុំគឺមានសេរីភាព ច្បាស់ណាស់គ្មាននរណារើផ្ទះលឿនជាងខ្ញុំឡើយ។ ខ្ញុំយកតែហ្គេម PS4 និងទូរទស្សន៍មួយ រួចបើកឡានចេញមក។ អតីតយុវជនក្រុមបិសាចក្រហម បន្ថែមដូច្នេះ"។
Danny Welbeck លេងនៅ Manchester United បាន១៤២ប្រកួត និងស៊ុតបញ្ចូលទីបាន២៩គ្រាប់ ខណៈនៅកាំភ្លើងធំ Arsenal កីឡាករមានម្ដាយឪពុកដើមកំណើតហ្គាណារូបនេះ បង្ហាញខ្លួនបាន ៣៤ប្រកួត និងរកគ្រាប់បាល់បាន ៨គ្រាប់។ បច្ចុប្បន្នរូបគេកំពុងសម្រាកព្យាបាលរបួស ដែលរំពឹងថានឹងអាចចូលលេងបានវិញចុងឆ្នាំនេះ៕
ចុចអាន៖ របួសរ៉ាំរ៉ៃរបស់ Welbeck បានវះកាត់ហើយ សង្ឃឹមបានចូលលេងវិញចុងឆ្នាំនេះ
ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ mirror