របួស​រ៉ាំរ៉ៃ​របស់ Welbeck ​​បាន​​វះ​កាត់​​ហើយ សង្ឃឹម​បាន​ចូល​លេង​វិញ​ចុង​ឆ្នាំ​នេះ

  • 2015-09-04 22:43:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Danny Welbeck ​ដែល​ខកខាន​មិន​បាន​បង្ហាញ​ខ្លួន​តាំង​ពី​យូរ​ណាស់​មក​ហើយ​នោះ ត្រូវ​បាន Arsenal ​បញ្ជាក់​ថា​វះ​កាត់​ជង្គង់​បាន​ដោយ​ជោគជ័យ ហើយ​ថែម​ទាំង​សង្ឃឹម​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ចូល​លេង​បាន​វិញ​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ។

 

 

Welbeck ​មាន​បញ្ហា​របួស​ជង្គង់​ខាង​ឆ្វេង​ខ្លាំង ពេល​ក្រុម Arsenal ​ប្រកួត​ជាមួយ​ក្រុម Chelsea ​កាល​ពី​ខែ​មេសា​កន្លង​ទៅ។ តាំង​ពី​ពេល​នោះ​មក រូប​គេ​ត្រូវ​អវត្តមាន​រហូត​ដោយសារ​តែ​ត្រូវ​ព្យាបាល​របួស​នេះ ប៉ុន្តែ​ហាក់​ដូចជា​មិន​ធូរ​ស្រាល​ឡើយ ទើប​ខាង​ក្រុម​កាំភ្លើង​ធំ​សម្រេច​ចិត្ត​ឱ្យ​ចូល​វះកាត់​កាល​ពី​សប្ដាហ៍​មុន។ ជា​លទ្ធផល ការ​វះកាត់​នោះ​បាន​ជោគជ័យ​ ប៉ុន្តែ​ត្រូវ​សម្រាក​ព្យាបាល​បន្ថែម​ទៀត រហូត​ដល់​ខែ​ធ្នូ​ចុង​ឆ្នាំ​ឯ​ណោះ ទើប​រូប​គេ​អាច​ចូល​លេង​បាន​ជា​ធម្មតា​វិញ។

 

ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​ខាង​លើ​ជា​អតីត​កីឡាករ​របស់​ Manchester United ​ដែល​ទើប​តែ​ផ្លាស់​ចូល Arsenal ​កាល​ពី​រដូវ​កាល​មុន​នេះ​ទេ។ ក្នុង​រយៈ​ពេល​រដូវ​កាល​នោះ​ដែរ រូប​គេ​បាន​បង្ហាញ​ខ្លួន​៣៤​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​៨​គ្រាប់៕

 

ចុចអាន៖ Carragher៖ កីឡាករ​ថ្មី​ Man Utd, Man City, Liverpool ឬ​ Arsenal ​​​​​នៅ​តែ​​មិន​​ល្អ​ដូច​កីឡាករ​ Chelsea

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ bbc

អត្ថបទថ្មី