Carragher៖ កីឡាករថ្មី Man Utd, Man City, Liverpool ឬ Arsenal នៅតែមិនល្អដូចកីឡាករ Chelsea
- 2015-08-08 19:21:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Carragher៖ កីឡាករថ្មី Man Utd, Man City, Liverpool ឬ Arsenal នៅតែមិនល្អដូចកីឡាករ Chelsea
ចន្លោះមិនឃើញ
Jamie Carragher វីរបុរសក្រុម Liverpool បានលើកឡើងថា កីឡាករចំណូលថ្មីរបស់ក្រុមគូប្រជែង Chelsea ទាំង ៤ ដែលពួកគេទើបតែទិញចូលរដូវក្ដៅនេះ នៅតែគ្មាននរណាម្នាក់ មានសមត្ថភាពល្អដូចកីឡាករក្នុងជម្រើស១១នាក់ របស់លោក Jose Mourinho។
Man Utd បានទិញចូលតារាឆ្នើមៗមួយចំនួនដូចជា Bastian Schweinsteiger, Memphis Depay និង Morgan Schneiderlin...ខណៈដែល Man City បានទិញយកតារាវ័យក្មេងរបស់អង់គ្លេស Raheem Sterling និង Fabian Delph ពី Aston Villa។
ចំណែកឯក្រុម Liverpool បានទិញចូលខ្សែប្រយុទ្ធ Christian Benteke និង ខ្សែបម្រើ Roberto Firmino...ស្របពេលដែល Arsneal ទិញបានអ្នកចាំទីដៃស្អិត Petr Cech...។
ទោះជាក្រុមគូប្រជែងរបស់ Chelsea ទាំង៤នេះទិញចូលច្រើន ហើយតោខៀវពុំសូវទិញចូលក៏ដោយ ប៉ុន្តែលោកCarragher យល់ថា អ្នកចាត់ការ Mourinho គ្មានអ្វីគួរឲ្យគួរឲ្យបារម្ភឡើយ ព្រោះកីឡាករទាំងអស់នោះ គ្មាននរណាម្នាក់ល្អគ្រប់គ្រាន់ ស្មើនឹងកីឡាករក្រុមការពារតំណែងជើងឯកផង។
Carragher អ្នកវិភាគប្រចាំទូរទស្សន៍ Sky Sports បាននិយាយថា៖ "ខ្ញុំបានតាមដានការដោះដូរកីឡាកររដូវក្ដៅនេះគ្រប់ក្រុមទាំងអស់ ហើយខ្ញុំយល់ថាលោក Mourinho គួរតែអស់បារម្ភ ព្រោះគ្មានកីឡាករណាម្នាក់ ក្នុងចំណោមដែលពួកគេបានទិញចូលនោះ ល្អដូចកីឡាករជម្រើស១១នាក់របស់ក្រុមគាត់ឡើយ"៕
ចុះប្រិយមិត្តយល់ស្របតាម ការលើកឡើងរបស់ Carragher ខាងលើនេះទេ?
-ចុចអាន៖ តើប្រព័ន្ធការពារក្រុមខ្លាំងទាំង៥ EPL ណាមួយ ល្អជាងគេបំផុត?
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail