គ្រូម្នាក់ ដោះស្រាយលំហាត់គណិតវិទ្យាបានរង្វាន់១លានដុល្លារ
- 2015-11-18 20:44:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូម្នាក់ ដោះស្រាយលំហាត់គណិតវិទ្យាបានរង្វាន់១លានដុល្លារ
ចន្លោះមិនឃើញ
សាស្ត្រាចារ្យជនជាតិនីហ្សេរីយ៉ាម្នាក់ ទទួលបានប្រាក់រង្វាន់ពីវិទ្យាស្ថានគណិតវិទ្យា Clay ចំនួន ១លានដុល្លារអាមេរិក ក្រោយដោះស្រាយលំហាត់ដ៏ពិបាកមួយបាន ក្នុងចំណោមលំហាត់ដ៏ពិបាកទាំង៧។
លោកសាស្ត្រាចារ្យបណ្ឌិតរូបនោះ មានឈ្មោះថា Opeyemi Enoch។ លោកបានបង្កើតវិធីដោះស្រាយមួយនេះតាំងពីឆ្នាំ ២០១០ មកម្ល៉េះ ហើយក្រោយមកគាត់ទើបអាចដោះស្រាយវាបាន ដែលជាលំហាត់មួយក្នុងចំណោមលំហាត់ទាំង ៧ របស់ពានរង្វាន់ Millennium Problems។
លំហាត់ល្បងប្រាជ្ញាទាំង ៧ ត្រូវបានចងក្រងដោយវិទ្យាស្ថាន The Clay Mathematics Institute ក្នុងឆ្នាំ ២០០០ ដែលប្រមូលពីអ្នកប្រាជ្ញល្បីៗ ហើយលំហាត់ដែលដោះស្រាយបាននេះឈ្មោះ«សម្មតិកម្មរីម៉ាន ឬ Riemann Hypothesis» បង្កើតឡើងដំបូងដោយអ្នកប្រាជ្ញគណិតវិទ្យាអាល្លឺម៉ង់ Bernhard Riemann នៅឆ្នាំ ១៨៥៩ ហើយពេលនេះគេនឹងប្រគល់រង្វាន់ ១លានដុល្លារដល់លោក Enoch ដែលបានរកឃើញវិធីដោះស្រាយ។
Dr. Enoch ដែលកំពុងបង្រៀននៅសាកលវិទ្យាល័យសហព័ន្ធ Oye Ekiti (FUOYE) នៅប្រទេសនីហ្សេរីយ៉ា បាននិយាយប្រាប់ថា លោកត្រូវបានសិស្សជាច្រើននាក់ជំរុញឲ្យសាកល្បងដោះស្រាយលំហាត់អាយុកាល ១៥៦ឆ្នាំមួយនេះ។ លោកថា មិនមែនដើម្បីរង្វាន់នោះទេ តែដោយសារការលើកទឹកចិត្ត ទុកចិត្តរបស់សិស្ស ទើបធ្វើឲ្យគាត់រកដំណោះស្រាយបាន។
យ៉ាងណាក្ដី វិទ្យាស្ថាន Clay Mathematical មិនទាន់បញ្ជាក់ ឬបដិសេធថាលោក Enoch ពិតជាបានដោះស្រាយលំហាត់នោះជាផ្លូវការនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថាសុំមិនផ្ដល់យោបល់ប៉ុណ្ណោះ។
សាស្ត្រាចារ្យរូបនេះបានធ្វើបទបង្ហាញ បញ្ជាក់ភស្តុតាង កាលពីថ្ងៃទី ១១វិច្ឆិកា ក្នុងអំឡុងសន្និសីទអន្តរជាតិស្ដីពីវិទ្យាសាស្ត្រកុំព្យូទ័រ និងគណិតវិទ្យា នៅទីក្រុង Vienna ប្រទេសអូទ្រីស ទើបក្រុមអ្នកជំនាញយល់ស្របតែម្ដង៕
វីដេអូបង្ហាញត្រួសៗពី Riemann Hypothesis៖
ចុចអាន៖ គ្រូគណិតវិទ្យា ល្បីសង្ហាជាងគេលើលោក
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ dailymail