​គ្រូ​គណិតវិទ្យា​ ល្បី​សង្ហាជាង​គេ​លើ​លោក

  • 2015-03-30 16:36:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកគ្រូ​គណិតវិទ្យា​ម្នាក់ ​​បាន​ទទួល​​ភាព​ល្បីល្បាញ​ទាំង​មិន​ដឹង​ខ្លួន ដោយ​សារ​តែ​មាន​រូបរាង​ស្រស់​សង្ហា​ជាង​គ្រូ​ឯ​ទៀត។​ មិន​ត្រឹម​តែ​​ធ្វើ​ឲ្យ​សិស្ស​របស់​ខ្លួន​ពេញ​ចិត្ត​ស្ដូក​ហើយ​នោះ លោក​គ្រូ​​ដែល​ញៀន​នឹង​ការ​ហាត់ប្រាណ​រូប​នេះ ថែម​ទាំង​ត្រូវ​សិស្ស​ដាក់​ងារ​ឲ្យ​ថា​ជា​គ្រូគណិតវិទ្យា​ដែលសង្ហាជាងគេ​លើ​លោក​ផង​ដែរ។

 

 

លោក​គ្រូ​រូប​នោះ​ឈ្មោះ​ថា Pietro Boselli អាយុ​២៦​ឆ្នាំ​ មាន​ដើមកំណើត​មកពី​​តំបន់​ Negrar ប្រទេស​អ៊ីតាលី ​​​កំពុង​បង្រៀន​​នៅ​សាកលវិទ្យាល័យ​ទីក្រុង​ឡុងដុង។ និស្សិត​ជាច្រើន​ទៀត​បាន​បង្ហោះ​រូបភាព​របស់​លោក ​អម​ដោយ​ពាក្យ​​ស្រដៀងៗ​គ្នា​​​ថា "នេះ​គឺជា​មូលហេតុ​ដែល​ធ្វើឲ្យ​ខ្ញុំ​នឹក​ថ្នាក់​រៀន​មួយ​នេះជានិច្ច"។

 

 

Boselli បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​​វិស្វកម្ម ហើយ​កាលពី​ឆ្នាំ​២០១៤ លោក​បាន​ឈ្នះ​ជើងឯក​កម្មវិធី European Fitness Model Champion។ លោក​មិនត្រឹម​តែ​ជា​គ្រូ​បង្រៀន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​អ្នក​ដើរ​ម៉ូដ និង​ច្នៃ​ម៉ូដ​ផង​ដែរ។

 

ចង់​ដឹង​ថា​លោកគ្រូ​​រូប​នេះសង្ហារ ដូច​គេ​អួត​ដែរ​ឬទេ សូម​មើល​រូប​ជា​ច្រើន​ទៀត​ដូច​ខាង​ក្រោម៖

 

 
 
 
 
 

ចុចអាន៖អ្នក​លេង​អ៊ីនធឺណិត​ស្ទើរ​សន្លប់​ ដោយ​សារ​​អ្នកគ្រូ​កាយ​​សម្ព័ន្ធ​​ស្អាត​ពេក

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភពdailymail

អត្ថបទពេញនិយម