ម៉េង កែវពេជ្ជតា និង Fan ម្នាក់ឆ្លើយឆ្លងពាក្យសំដីដាក់គ្នាលើ Facebook
- 2015-11-19 13:11:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉េង កែវពេជ្ជតា និង Fan ម្នាក់ឆ្លើយឆ្លងពាក្យសំដីដាក់គ្នាលើ Facebook
ចន្លោះមិនឃើញ
តារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា បានជេរដោយប្រើពាក្យសម្ដីធ្ងន់ៗទៅលើបុរសម្ចាស់គណនី Facebook មួយ បន្ទាប់ពីបុរសនោះបានComment លើ Page Facebook របស់តារាចម្រៀងរូបនេះ ស្ដីឲ្យថា ស្លៀកពាក់ ដូចមនុស្សឆ្កួត។
គណនី Facebook មួយនោះបានសរសេរសារលើរូបអ្នកនាង ម៉េង កែវពេជ្ជតា បន្ទាប់ពីតារាចម្រៀងរូបនេះ Post រូបរបស់ខ្លួន "Stupid..either wear a pant or a dress..this style crazy. “ ដែលមានន័យជាភាសាខ្មែរថា "ឆ្កួត..ទោះស្លៀកខោឬរ៉ូបក៏ដោយ ស្ដាយអ៊ីចឹងដូចឆ្កូត"។ ភ្លាមៗនេះ អ្នកនាងម៉េង កែវពេជ្រចិន្តាបានតបវិញភាមៗថា " You are crazy too , thank you" ដែលមានន័យជាភាសាខ្មែរថា " អ្នកឯងក៏ឆ្កួតដែរ,អគុណ"។
មួយសន្ទុះក្រោយមក តារាចម្រៀងរូបនេះបាន Comment ជាភាសាខ្មែរ បន្តបន្ទាប់ទៀតជាមួយគណនីហ្វេសប៊ុកមួយនោះ។ ដែលដំបូងឡើយ បុរសដដែលបានតបថា "Just because your famous ...you want people say everything is beautiful? You not know what you want to wear? A long pant..a short mini skirt..a long dress.? What is this style? “ ដែលមានន័យជាភាសាខ្មែរដូចច្នេះថា" គ្រាន់តែល្បី អ្នកឯងចង់គេនិយាយថា គ្រប់យ៉ាងស្អាតអ៊ីចឹងឬ? អ្នកឯងមិនដឹងថា ខ្លួនឯងចង់ស្លៀកពាក់អ្វីផង? ខោជើងវែង..សំពត់ខ្លី..ឬក៏រ៉ូបវែង? តើនេះជាស្ដាយអ្វី?។
អ្នកនាង អ្នកនាង ម៉េង កែវពេជ្រចិន្តា មិនបានសម្ងំស្ងៀមទៅនឹងសំនួរដែលបុរសនោះចោទសួឡើយ តារាចម្រៀងចាស់វស្សារូបនេះបានតបវិញភ្លាមដោយប្រដៅទៅលើបុរសនោះថា អ្នកនាង មិនត្រូវការតែពាក្យបញ្ជោរទេ ពាក្យរិះគន់ក៏ទទួលយកដូចគ្នា ប៉ុន្តែស្នើរិះគន់ក្នុងន័យស្ថាបនា និងប្រើប្រាស់ភាសាឲ្យថ្លៃថ្នូរជាងនេះ។
ម៉េង កែវពេជ្ជតា បានបន្ថែមទៀតថា " នេះជាស្ទីលរបស់យើង គំនិតរបស់យើង ដេរស្លៀកខ្លួនយើង មិនមែនសម្រាប់ឯងស្លៀកទេ ។ អ្នកដទៃទៀតជាច្រើនគេយល់ គេដឹងថាជាការច្នៃប្រឌិត គឺនៅល្ងង់តែឯងម្នាក់ហ្នឹង ។
ជម្លោះខាងលើបានកើតឡើងនេះចុងខែ តុលា ឆ្នាំ ២០១៥ ។ មកទល់ពេលនេះបុរសរូបនោះ មិនទាន់ឆ្លើយតបមកអ្នកនាង អ្នកនាង ម៉េង កែវពេជ្ជតា បន្តទៀតទេ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ នៅព្រឹកនេះ Sabay ក៏មិនអាចសុំការបញ្ជាក់បន្ថែម ភាគីទាំងសងខាងបានឡើយ៕
អត្ថបទ៖ ខុត សីហា