៥​យ៉ាង​លាក់​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ Mac Yosemite ​ថ្មី

  • 2014-10-19 23:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​Apple​ ទើប​បាន​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ថ្មី​របស់​ខ្លួន​ OS X Yosemite​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​តុលា​ កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃ​នេះ។ អ្នក​ប្រើប្រាស់​Mac​ មួយ​ចំនួន​បាន​ដំឡើង​ OS​ របស់​ខ្លួន​ទៅ​ជា​ OS X Yosemite ​ហើយ។ ក្រោយ​ពី​ដំឡើង​រួច​ មាន​លក្ខណៈ​ពិសេស​ថ្មី​ៗ​ ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ។

 

 

៥. វាយ​អក្សរ​ មិន​ថា​កន្លែង​ណា​ លឿន​ជាង​មុន

Yosemite​ មាន​ iOS 8-like QuickType feature។ នៅ​ពេល​អ្នក​វាយ​អក្សរ​អ្វី​ មិន​ថា​ក្នុង​កម្មវិធី​ណា​ គឺ​លឿន។ បើ​មាន​អក្សរ​ណា​អ្នក​ចង់​លុយ​ គ្រាន់​តែ​ចុច​ ESC Key​ នោះ​វា​នឹង​លុប​ឲ្យ​អ្នក​ ងាយ​ក្នុង​ការ​វាយ​អក្សរ​បាន​លឿន។

 

 

 

៤. ហោះ​ពី​លើ​ផែន​ទី (​Flyover in Maps​)

ប្រសិន​បើ​អ្នក​ចង់​មើល​រូប​ភាព​ទី​ក្រុង​ ក្រុម​ហ៊ុន​ Apple​ ក៏​បាន​បន្ថែម​ 3D Flyover feature​ ទៅ​លើ​ផែន​ទី​ដែរ។ ដោយ​គ្រាន់​តែ​វាយ​អាសយដ្ឋាន​​កន្លែង​ណា​មួយ​នៅ​ក្នុង​ទី​ក្រុង​ ដែល​អ្នក​ចង់​មើល​ ក្នុង​ផែនទី​របស់​ Map​ រួច​ចុច​ប៊ូតុង​ 3D Flyover​ អ្នក​អាច​មើល​រូប​ភាព​ដូច​ហោះ​​ពី​លើ​ផែនទី​នោះ​អីចឹង។

 

 

៣. អាច​បិទ​សា​គំរាម​កំហែង​ក្នុង​ Messages​ បាន

ឥឡូវ​នេះ​ អ្នក​អាច​បិទ​ការ​សន្ទនា​ឆ្លើយឆ្លង​ក្នុង​កម្មវិធី​ Messages app ដោយ​គ្រាន់​តែ​ចុច​ Details button​ និង​ជ្រើស​រើស​ Do Not Disturb ​ជា​ការ​ស្រេច។

 

 

 

២. ប្ដូរ​ទីតាំង​ Dock​ ពី​ក្រោម​ទៅ​ចំហៀង​ ឬ​ពី​ចំហៀង​ទៅ​ក្រោម​យ៉ាង​ងាយ​ស្រួល

អ្នក​គ្រាន់​តែ​ចុច​ Shift​ រួច​ហើយ​យក​ម៉ៅ​ Click​​ ទៅ​លើ​របា​ចែក​នៅ​លើ​ Dock​ (នៅ​ក្បែរ​ធុង​សំរាម)​ រួច​ទាញ​​ Dock​ ទាំង​មូល​មក​ចំហៀង​ ឬ​មក​ក្រោម​បាន​តាម​ចិត្ត។ ​

 

 

 

១. អាច​ប្ដូរ​រូបិយប័ណ្ណ​នៅ​ក្នុង​ Spotlight​ បាន​

ដោយ​គ្រាន់​តែ​វាយ​ចំនួន​លុយ​ ក្នុង​Spotlight​ (Apple+ Space)​ ជាមួយ​នឹង​អក្សរ​តំណាង​រូបិយប័ណ្ណ​ វា​នឹង​ប្ដូរ​ទៅ​ជា​​រូបិយប័ណ្ណ​ប្រទេស​មួយ​ចំនួន។

 

 

 

-ព័ត៌មាន​បច្ចេកវិទ្យា​ ចុច​អាន​

ប្រភព៖ lifehacker

អត្ថបទថ្មី