តារា​ស្រី​ហូលីវូដ​៤​រូប​ដែល​ហ៊ាន​ថត​ឈុត​រោលរាល​ ហើយ​ល្បី​បាន​យូរ​

  • 2015-11-22 22:36:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ច្រើន​នៃ​រឿង​ហូលីវូដ​តែង​មាន​ឈុត​ស្រើបស្រាល​ដែល​តម្រូវ​ឱ្យ​តួ​សម្ដែង​ក្នុង​រឿង​ទាំង​នោះ ហ៊ាន​បង្ហាញ​រូបរាង និង​សកម្មភាព​ពុះ​កញ្ជ្រោល​ឱ្យ​ដល់​។ មិន​សូវ​ជា​មាន​តួ​ដែល​ហ៊ាន​ស្ម័គ្រ​ចិត្ត​ថត​ឈុត​ទាំង​នេះ​ឡើយ ដោយ​សារ​ការ​ខ្មាស​អៀន និង​ខ្វះ​ទំនុក​ចិត្ត​។ ដោយ​ឡែក តារា​ស្រី​ទាំង​៤​រូប​នេះ​វិញ មិន​ត្រឹម​តែ​ហ៊ាន​ថត​ឈុត​សិច​ស៊ី​ទេ ថែម​ទាំង​ល្បី​ដល់​បច្ចុប្បន្ន​ទៀត​ផង​។

 

១- តួ​ស្រី​ក្នុង​រឿង Titanic នាង Kate Winslet៖

 

 

ក្រៅ​ពី​ឈុត​ស្នេហា​ដ៏​ក្ដៅ​រោលរាល​ក្នុង​ឡាន និង​ស្រាត​ឱ្យ​តួ​ប្រុស​គូរ​រូប​ក្នុង​រឿង Titanic មក Kate នៅ​បាន​ថត​បញ្ចេញ​សាច់​ក្នុង​រឿង​​​ផ្សេង​ទៀត គឺ​រឿង The Reader និង​រឿង ​Little Children ជា​ដើម​ផង​ដែរ​។

  ២- Angelina Jolie៖

 

តាំង​ពី​ចាប់​ផ្ដើម​អាជីព​សម្ដែង​មក Angelina ត្រូវ​គេ​ឃើញ​បាន​សម្ដែង​ស្រាត​ និង​ឈុត​ក្ដៅ​សាច់​ប្រហែល​ជា​៨​ដង​ ដូច​ជា​ រឿង ​Original Sin រឿង ​Cyborg2 រឿង​ Cyborg  និង​រឿង​ Gia ជា​ដើម​។

  ៣- Heather Graham៖

 

តារា​ស្រី​រូប​នេះ​ក៏​មិន​ចាញ់​តារា​ស្រី​ទាំង​ពីរ​ខាង​លើ​ដែរ។ នាង​ធ្លាប់​បាន​សម្ដែង​ឈុត​ស្រាត​ប្រហែល​៦​ដង​​ ដូច​ជា​រឿង Killing Me Softly និង​រឿង​ Boogie Nights​ ជា​ដើម​។ តារា​ស្រី​ដ៏​ល្បី​ល្បាញ​រូប​នេះ​ហាក់​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្ដែង​បញ្ចេញ​រាងរៅ និង​សាច់​របស់​នាង​ឡើង ទោះបី​ជា​នៅ​ពេល​នាង​មាន​អាយុ​៤០​ឆ្នាំ​ក៏​ដោយ​។

  ៤- ​Monica Bellucci៖

 

 

រឿង​ដែល​គេ​ស្គាល់ និង​ឃើញ​តារា​ស្រី​មក​ពី​ប្រទេស​អ៊ីតាលី​រូប​នេះ​ហ៊ាន​ថត​ក្នុង​ឈុត​ស្រើបស្រាល​មាន​ដូច​ជា​រឿង ​Malena និង​រឿង​ Irreversible ​ហើយ​ក៏​នៅ​មាន​រឿង​ច្រើន​ទៀត​ដែរ​ដែល​នាង​ធ្លាប់​បាន​ថត​។ ​

​​ ប្រភព​៖ ​top10edges