Juventus អាច​ស៊ី​ Manchester City ឡើង​ឈរ​កំពូល​តារាង​បាន​អត់​យប់​នឹង?

  • 2015-11-25 23:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​សេះបង្កង់ Juventusនឹង​បើ​ទ្វា​កីឡាដ្ឋានJuventus Stadium ​ស្វាគមន៍​ក្រុម​មេឃ​ខៀវ​ Manchester Cityក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​​ពូល​ D ​នា​វេលា​ម៉ោង​០២:៤៥​នាទី​​យប់​នេះ។

 

 

 

ជួប​គ្នា​នៅ​ជើង​ទី​១ ​ក្រុម Juventusបាន​ទៅ​បំបាក់​​ក្រុម Manchester Cityដល់​ផ្ទះ​ដោយ​លទ្ធផល ២-១។ ចុះ​យប់​នេះ​​ក្រុម​ខ្លាំង​ក្នុង​ប្រទេស​អ៊ីតាលី​មួយ​នេះ​​អាច​រក​ជ័យជំនះ​ក្នុង​ដី​ខ្លួន​ឯង​បាន​អត់?

 

សម្ដី​អ្នក​ចាត់ការ៖

 

 

លោក Massimiliano Allegri អ្នក​ចាត់ការ​ក្រុម Juventusបាន​និយាយ​ថា​៖"នេះ​គឺ​ជា​ការប្រកួត​សំខាន់​​កាត់​សេចក្ដី​ក្រុម​ណា​ដែល​អាច​ឈរ​កំពូល​តារាង​។ ទិសដៅ​​របស់​ពួក​យើង​គឺ​ចង់​ឈ្នះ​ជា​ដាច់​ខាត​ដើម្បី​បាន​ទៅ​វគ្គ​១៦​ក្រុម​ដោយ​ស្វ័យប្រវត្តិ។ ប្រសិន​បើ​ពួក​យើង​មិន​ឈ្នះ​មាន​តែ​ចាំ​អ៊ុត​ការប្រកួត​របស់ Sevilla និង Borussia Mönchengladbach ។

 

 

 

ចំណែក​ឯ​លោក Manuel Pellegrini អ្នក​ចាត់ការ​ក្រុម Manchester City បាន​និយាយ​ថា៖"វា​ជា​ការ​ប្រកួត​សំខាន់​ដើម្បី​ទៅ​វគ្គ​ជុំ​បន្ទាប់ ហើយ​ឆ្នាំ​នេះ​ពិត​ជា​អស្ចារ្យ​ដែល​ពួក​យើង​អាច​ឈរ​កំពូល​​​តារាង។ ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​​ជា​ការប្រកួត​ដ៏​លំបាក​ក្នុង​រក​ជ័យជំនះ​ក្រៅ​ដី​ ព្រោះ​ពួក​យើង​បាន​ជួប​សំណាង​មិន​ល្អ​ដោយ​ភ្លាត់​ចាញ់ Juventusក្នុង​ដី ២-១។

 

ជើង​កីឡាករ៖

 

​​​​​​​​​Juventus មាន​បញ្ហា​កីឡាករ​មួយ​ចំនួន​ដូចជា​៖ Cáceres, Khediraនិង Pereyra (របួសភ្លៅ) ឯ Hernanes ជាប់​ពិន័យ។ ដូច្នេះ១១​នាក់​ដំបូង​របស់​ក្រុម​សេះបង្កង់​ Juventusអាច​ជា៖ Buffon; Barzagli, Bonucci, Chiellini; Lichtsteiner, Sturaro, Marchisio, Pogba, Alex Sandro; Dybala (Mandžukić)និង Morata។

 

 

ក្រឡេក​ទៅ​មើល​ក្រុម Manchester Cityវិញ​ជួប​​វិបត្តិ​កីឡាករ​សំខាន់​មួយ​ចំនួន​ដូច​ជា៖ Bony និង Nasri (របួស​សរសៃ​​ពួរ) ,Silva (របួស​កជើង), Kompany (របួស​ជើង), Mangala និង Zabaleta (ជង្គង់)។ ១១​នាក់​របស់ Manchester Cityអាច​ជា៖ Hart; Sagna, Otamendi, Demichelis, Kolarov; Fernandinho, Fernando; Navas, Touré, Sterlingនិង Agüero។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖ ក្រុម​ទាំង​២​នេះ ធ្លាប់​ជួប​គ្នា​៥​ដង​ហើយ​ពី​មុន​ហើយ ដោយ​​ក្នុង​នោះ ​​​​​​​​ Juventus ឈ្នះ​២ដង Manchester Cityឈ្នះ​ម្ដង និង​ស្មើ​គ្នា​២ដ​ង។ ៥​​ប្រកួត​ចុង​ក្រោយ​ក្រុម​លោក Manuel Pellegrini នៅ​ Premier League ឈ្នះ ២ ចាញ់ ២ ស្មើ ១ ​ ឈរ​លេខ​៣​ក្នុង​តារាង រីឯ ក្រុម​លោក Massimiliano Allegri ក្នុង​ Serie A ឈ្នះ ៣ ចាញ់​១ ស្មើ​១​ស្ថិត​លេខ​៦។

 

ព្យាករណ៍​គូ​នេះ​គឺ៖ Juventus ២-១ Manchester City , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

​​​សម្រាប់​គូ​ទាំង​អស់​យប់​នេះ​គឺ៖

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ UEFA