Print រូប​ Emoji ស្អាត​ៗ​ លើ​ក្រចក​ដៃដោយម៉ាស៊ីន​រ៉ូបូត​ Nailbot

  • 2015-11-26 21:22:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្រិយ​មិត្ត​នារី​ៗ​ដែល​និយម​ចូល​ចិត្ត​​​លេង​ម៉ូដ​​​ពណ៌​​និង​រូប​​លើ​ក្រចក​ដៃ ពេល​នេះ​​ម៉ាស៊ីន​រ៉ូបូត​ Nailbot នឹង​ Print ជា​រូប​ Emoji ស្អាតៗ​ប្លែក​​​ៗ និង​រូប​​ថត​ផ្សេង​ៗ​ទៀតពី​ទូរសព្ទ​ដៃ Smart Phone ​​លើ​ក្រចក​ដៃ​​​​ត្រឹម​រយៈ​ពេល​​​មិន​ដល់​១​នាទី។

 

​ម៉ាស៊ីន​រ៉ូបូត Nailbot បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Preemadonna ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ជួយ​សម្រួល​​​ដល់​មិត្ត​នារី​​​មិន​បាច់​ចំណាយ​ពេល​យូរ​ទៅ​ហាង​​​សាឡន ។ ជា​មួយ​ Nailbot អ្នក​ប្រើ​ប្រាស់​អាច​ភ្ជាប់​​តាមរយៈ Smart Phone ហើយ​​ជ្រើស​រើស​រូប​ភាព​ បន្ទាប់​មកNailbot នឹង​ធ្វើ​ការ​តម្រូវ​រូប​​ភាព​នឹង​ទំហំ​ក្រចក​ដៃ​រួច​បោះ​ពុម្ព​រូប​លើ​ក្រចក​តែ​ម្ដង។

 

មក​ទល់​ពេល​នេះ តំណាង​​ក្រុមហ៊ុន Preemadonna កំពុង​អភិវឌ្ឍ​​​បន្ថែម​នូវ​ថាមពល​ថ្ម​របស់ Nailbot ។ ម៉ាស៊ីន​រ៉ូបូតNailbot ពេល​នេះ​មាន​​ដាក់​លក់​ក្នុង​ទី​ផ្សារ​​សហរដ្ឋអាមេរិក ក្នុង​តម្លៃ​រាយ ១៩៩​ដុល្លារ លើ​វិបសាយ​ក្រុមហ៊ុន ​Preemadonna ផ្ទាល់​ នឹង​បន្ត​ពង្រីក​​ទីផ្សារ​នា​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត៕

ចុចអាន៖ ដង​ Selfie ពិសេស​​មើល​ទៅ​ដូច​ជា​ដៃ​មនុស្ស​យ៉ាង​អញ្ចឹង

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ mashable​​​​​​​