ភរិយា ​នាយ​ក្រិន ពិបាក​​ចិត្ត​រឿង​ប្តី​នៅ​ឆ្ងាយ

  • 2015-11-27 16:56:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ដំណើរ​ទៅ​សម្ដែង​នៅ​សហរដ្ឋ​អាមេរិក​ រយៈ​ពេល​ជាង​កន្លះ​ឆ្នាំរបស់​នាយ​ក្រិន​​ ភរិយា​​ពោល​ពិបាក​ចិត្ត​ និង​ព្រួយ​បារម្ភ​រឿង​ប្តី​ព្រោះ​គ្មាន​អ្នក​ណា​មើល​ថែ​។

 

ភរិយា​នាយ​ក្រិន​ថ្លែង​ថា៖ “ វា​ពិបាក​ណាស់​បង​ព្រោះ​ធ្លាប់​តែ​នៅ​ជុំ​គ្នា​ ណាមួយ​ពិបាក​ត្រង់​ថា​គាត់​នៅ​ទី​នោះ​ឆ្ងាយ​ប្រពន្ធ​កូន​គ្មាន​អ្នក​មើល​ថែ​ បើ​គាត់​នៅ​ជិត​ខ្ញុំ​ គ្រាន់​បាន​ខ្ញុំ​ជួយ​មើល​ថែ​គាត់​ រឿង​បាយ​ទឹក​អី ជា​ដើម"។

 

 

 (រូបថត៖ ហ្វេស​ប៊ុក យ៉ាយ៉ា ប្រពន្ធ​នាយ​ក្រិន)

 

ភរិយា​នាយ​ក្រិន​នាង​ យ៉ាយ៉ា បន្ត​ឲ្យ​ដឹង​ទៀត​ថា តាំង​ពី​ក្លាយ​ជា​ប្ដី​ប្រពន្ធ​មក​មិន​ដែល​រស់​នៅ​បែក​គ្នា​រយៈ​ពេល​យូរ​​រហូត​ទៅ​ដល់​ ៨​ខែដូច្នេះ​ទេ ​ធ្លាប់​​មាន​ម្ដង​ប៉ុណ្ណោះ​កាល​​​​នាយ​ក្រិន​ទៅ​អូស្រ្តាលី ប៉ុន្តែ​កាល​ណោះ ក៏​មិន​យូរ​អីចឹង​ដែរ គឺ​ត្រឹម​រយៈពេល​មួយ​ខែប៉ុណ្ណោះ។ ក្រៅ​ពី​បារម្ភ​ខ្លាច​ស្វាមី​លំបាក ការ​នឹក​រលឹក​គ្នា​រវាង​ប្ដី​ប្រពន្ធ យ៉ាយ៉ា បញ្ជាក់​ថា កើត​មាន​ធម្មតា។ ប៉ុន្តែ យ៉ាង​ណា​ពួក​នាង តែង​តែ​ទំនាក់ទំនង​គ្នា​ញឹក​ញាប់តាម​រយៈ​ទូរសព្ទ ឬ​បណ្ដាញ​ទំនើប​ដើម្បី​បន្ធូរ​បន្ថយ​ការ​នឹក។

 

​" ទោះ​រស់​នៅ​បែក​គ្នា​យូរ​មែន​មាន​អារម្មណ៍​ថា​ពិបាក​ ​ប៉ុន្តែ​មិន​អី​ទេ ព្រោះ​ពួក​ខ្ញុំ​ខល​ទាក់​ទង​គ្នា​រាល់​ថ្ងៃ​​តាម​លេខ​ទូរស័ព្ទ​គាត់​ផង​តាម​ហ្វេសប៊ុក​ផង​ មួយ​ថ្ងៃ​ ៣,៤​ដង​ អីចឹង​បន្ថយ​ការ​នឹក​ខ្លះ​ដែរ​បង​"។ យ៉ា​យ៉ា​ ប្រាប់​ Sabay។

 

កាល​ប៉ុន្មាន​ខែ​មុន​ យ៉ាយ៉ា បាន​ធ្វើ​ឲ្យ​នាយ​ក្រិន​រំភើប​ក្នុង​ខួប​គម្រប់​រស់​នៅ​ជួប​ជុំ​គ្នាស់​រយៈ​ពេល​​បី​ឆ្នាំ ដោយ​សព្វ​ថ្ងៃ​ពួក​គេ​ទទួល​បាន​ចំណង​ដៃ​ កូន​ប្រុស ឈ្មោះ សុជន មង្គល មាន​អាយុ​ជាង​មួយ​ខួប​កន្លះ៕

 

អត្ថបទ​៖ ថា ម៉ាលីដា