រថយន្ត​​អ្វី​ខ្លះ ​​ដែល​​កំពូល​​មហាសេដ្ឋី​បច្ចេកវិទ្យា​​កំពុង​ប្រើ​ នា​ពេល​ថ្មី​ៗ​នេះ?

  • 2015-11-30 23:06:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ថា​ កំពូល​មហាសេដ្ឋី​​​ភាគ​ច្រើន​ជា​នាយក​ប្រតិបត្តិ​ ឬ​ជា​អ្នក​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នានា​របស់​ពិភព​លោក។ ​ហើយចុះ​មហា​សេដ្ឋី​បច្ចេកវិទ្យា​ទាំង​នោះ​ប្រើប្រាស់​​រថយន្ត​​ប្រភេទ​អ្វី​នា​ពេល​បច្ចុប្បន្ន​នេះ៖

 

បើ​តាម​​របាយការណ៍​​របស់​​ ​Tech Insider ​បាន​បង្ហាញ​នូវ​រថយន្ត​​ដែល​​​បុគ្គល​​ធ្វើ​​ការ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ឆ្នើម​ៗ​ទាំង​នោះ​​កំពុង​ប្រើប្រាស់​នា​ពេល​ថ្មី​ៗ​នេះ៖

 

​លោក​ Tim​ ​Cook​ សព្វ​ថ្ងៃ​នេះ​ជា​ CEO ​ក្រុមហ៊ុន​ Apple​ ត្រូវ​បាន​គេ​ឃើញ​ថា​ ប្រើប្រាស់​រថយន្ត​ BMW 5 Series។

 

 

 

លោក​ Mark Zuckerber​g នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ្វេសប៊ុក​ ប្រើប្រាស់​រថយន្ត​ Pagani Huayra​ តម្លៃ ១,៣​លាន​ដុល្លារ។

 

 

 

មហា​សេដ្ឋី​កំពូល​របស់​ពិភព​លោក និង​ជា​ម្ចាស់​ក្រុមហ៊ុន​ Microsoft​​ Bill Gates​ ប្រើ​រថយន្ត​ Porsche 959​ ជំនាន់ឆ្នាំ១៩៨៦។

 

 

 

លោក​ Jeff Bezos​ ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Amazonប្រើប្រាស់​រថយន្ត​ហុងដា​ Accord ឆ្នាំ 1996 ។ ម៉ូដែល​នេះ​នា​ពេល​បច្ចុប្បន្ន​មាន​តម្លៃ​ប្រហែល​ $ 4,000 ។

 

 

 

លោក Evan ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​របស់​ Snapchat​  ប្រើប្រាស់​រថយន្ត​ Ferrari FF។

 

 

 

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Dell ​លោក​ Michael Dell មាន​រថយន្ដ​ជា​ច្រើន​ដោយ​រួម​បញ្ចូល​ទាំង​រថយន្ត​ Hummer H2  ​និង​ Porsche Carrera GT។

 

 

ចុច​អាន៖ GoPro កាមេរ៉ា ​រាង​តូច​តែ​សមត្ថភាព​មិន​ធម្មតា​

 

 

 

ប្រែ​សម្រួល៖ រដ្ឋ ប្រភព៖ techinsider

អត្ថបទពេញនិយម