​ការ​ស្លៀកពាក់ ឈុន វីរៈកោសល្យ សង្ហា​យ៉ាងណា​រហូត​​​ឈ្នះ​ពាន​នៅ​ម៉ាឡេស៊ី?

  • 2015-12-02 15:15:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ម៉ូដែល​លោក ឈុន វីរៈកោសល្យ ថ្មី​ៗ​នេះ​ទើប​បាន​ឈ្នះ​ពាន​រង្វាន់ Best Dress Winner ពី​កម្មវិធី ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015 ពី​ប្រទេស​ម៉ាឡេស៊ី​ តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។

 

 

សម្រាប់​ការ​ឈ្នះ​នេះ​ សាមី​ខ្លួន​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ថា​មិន​មែន​ជា​រឿង​ ចៃដន្យ​ទេ តែ​លោក​បាន​ត្រៀមខ្លួន និង​ផ្ចិតផ្ចង់​ក្នុង​ការ​ជ្រើសរើស​សំលៀកបំពាក់​ឲ្យ​មើល​ទៅ​សក្ដិសម​នឹង​ កម្មវិធី​លំដាប់​អន្តរជាតិ​មួយ​នេះ។ “ពេល​ចូលរួូម​ជា​របៀប​ញ៉ាំ​អាហារ​ពេលយប់​ខ្ញុំ​បាន​ជ្រើស​ខោ ខ្មៅ ឬ​ពណ៌​សាច់ អាវ​បើក​ក​ដៃ​វែង ដោយ​ពេល​ខ្លះ​បន្ថែម​អាវ​ធំ​ពី​ក្រៅ​ក៏​បាន ឬ​យក​​មក​កាន់​នៅ​ដៃ​ក៏​បាន។ តែ​សម្រាប់​ពេល​ដើរលេង​វិញ គឺ​ជ្រើស​រើស​ខោអាវ​បែប​យុវវ័យ ដែល​ភាគច្រើន​គឺ អាវ​យឺត និង​ខោវប៊យ ស្បែក​ជើង​ប៉ាតា។ “

 

បើ ​តាម​សម្ដី​អ្នកនាង សៅ រដ្ឋា ប្រធាន​ផ្នែក​ទីផ្សារ របស់​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា និង​ជា​អ្នក​ដឹកនាំ​ក្រុម​តារា​កម្ពុជា​ទៅ​ចូលរួម​កម្មវិធី​ខាង​លើ​បាន​ឲ្យ​​ដឹង​ថា “តាមពិត​​ទៅ ​ការ​ផ្ដល់​ពាន​កិត្តិយស​មួយ​នេះ​ដល់ តារា​រូប​ណា​ម្នាក់​ខាង​អ្នក​រៀបចំ​កម្មវិធី​គេ​មិន​មែន​សំឡឹង​មើល​តែ​ថ្ងៃ​ ចុងក្រោយ​ទេ តែ​គេ​សង្កេត​តារា​ណា​ម្នាក់​តាំង​ពី​ចុះ​ពី​លើ​យន្តហោះ​រហូត​ដល់​វិនាទី​ ចុង​ក្រោយ​នៃ​កម្មវិធី​ឯណោះ។”  

 

 

 

ងាក ​មក​មើល​លក្ខណៈ​សម្បត្តិ​ខ្លះ​ៗ​របស់ កោសល្យ គឺ​មាន​កម្ពស់ ១,៨៨ ទម្ងន់ ៩០ គីឡូក្រាម សម្បុរ​ស អាយុ ២៨ ឆ្នាំ ទី​កន្លែង​កំណើត​នៅ​​ខេត្ត កណ្ដាល។ អតីត Mr Global Contesting 2015 រូប ​នេះ​បាន​ឲ្យ​ប្រាប់​ថា​ ដើម្បី​ទទួល​បាន​រូបរាង​កាយ​មាំមួន​លោក​ចូលចិត្ត​ ហាត់​កីឡា ហើយ​កីឡា​ដែល​ឧស្សាហ៍​ហាត់​ជាងគេ​គឺ​វាយ​កូន​ហ្គោល។

ឥឡូវ​តោះ…!មើល​ស្ទីល​ស្លៀកពាក់​របស់​តារា​ម៉ូដែល​រូប​នេះ​មើល៍ តើ​សង្ហា​ប៉ុណ្ណា?

 

 

 

 

 

 

 

អត្ថបទ៖ទ្រី រ៉ាវី