​លោក ប៉ាន់ រិទ្ធី នឹង​ជួប​សន្ទនា​ជាមួយ​សមិទ្ធិករ​ភាពយន្ត​ជំនាន់​ក្រោយ អំពី​វិស័យ​ភាពយន្ត​កម្ពុជា

  • 2015-12-01 18:58:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ​ប៉ាន់ រិទ្ធី គឺ​ជា​សមិទ្ធិករ​ភាពយន្ត​និង​ផលិតករ​កម្ពុជា​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ហើយ​ស្នាដៃ​របស់​លោក​ត្រូវ​បាន​យក​ទៅ​ប្រកួត​ជ្រើស​រើស​ក្នុង​កម្មវិធី​ពាន​រង្វាន់​អូស្ការ។ ដើម្បី​ជា​ការ​ចែក​រំលែក​ចំណេះ​ដឹង​និង​បទពិសោធ​ លោក​នឹង​ជួប​ជជែក​ពិភាក្សា​ជាមួយ​សមិទ្ធិករ​ភាពយន្ត​ជំនាន់​ក្រោយ ស្តី​អំពី​ វិស័យ​ភាពយន្ត​កម្ពុជា​ ក៏​ដូច​ជា​សារសំខាន់​នៃ​វប្បធម៌​ក្នុង​ពេល​បច្ចុប្បន្ន នៅសាល​មហោ​ស្រព​ចតុមុខ ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ខាងមុខ​នេះ វេលា​ម៉ោង៤៖៣០ ដល់​ម៉ោង៥៖៣០​ល្ងាច។

 

 

សំបុត្រ​មាន​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ​ នៅ​មជ្ឈ​មណ្ឌល​បុប្ផា​ណា ផ្ទះលេខ៦៤ ផ្លូវ២០០ ឧកញ៉ា​ម៉ែន រាជធានី​ភ្នំពេញ ។

 

សូម​កុំ​ខក​ខាន​កិច្ចសន្ទនា​ពិសេស​រវាង​លោក ​ប៉ាន់ រិទ្ធី និង សមិទ្ធិករ​ភាពយន្ត​ជំនាន់​ក្រោយ នៅថ្ងៃទី៥ ខែធ្នូនេះ!

អត្ថបទពេញនិយម
អត្ថបទថ្មី