ស្វែងយល់ពីប្រាសាទបុរាណស្រើបស្រាលនៅឥណ្ឌា ដែលអ្នកអាចមិនធ្លាប់ដឹង
- 2015-12-02 20:54:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពីប្រាសាទបុរាណស្រើបស្រាលនៅឥណ្ឌា ដែលអ្នកអាចមិនធ្លាប់ដឹង
ចន្លោះមិនឃើញ
ប្រាសាទបុរាណ Sun Temple ដែលពេលខ្លះត្រូវបានគេហៅថា The Temple of Sex បានកសាងនៅសតវត្សទី១៣ ដោយស្ដេច Narasimhadeva I រាជវង្ស Eastern Ganga ស្ថិតនៅក្រុង Konark រដ្ឋ Orissa ភាគខាងកើតប្រទេសឥណ្ឌាសព្វថ្ងៃ។ ប្រាសាទនេះ មានចំណុចមួយដែលធ្វើឲ្យគេភ្ញាក់ផ្អើល និងងឿងឆ្ងល់ គឺការឆ្លាក់ថ្មរូបមនុស្សអាក្រាតកាយ ក្នុងកាយវិការស្រើបស្រាលនៅតាមជញ្ជាំងប្រាសាទផ្នែកខាងក្រោម។
ចម្លាក់ជាច្រើន ត្រូវបានធ្វើឡើងក្នុងកាយវិការស្រើបស្រាល ជាមនុស្សប្រុស ស្រី និងសត្វពាហនៈ ដែលពិពណ៌នាថាមានការផឹកស៊ីសប្បាយ ភាពព្រៃផ្សៃ និងកាយវិការសិចក្បាច់ប្លែកៗ។ ទោះជាផ្ទាំងថ្មខ្លះបានបែកបាក់ ប្រេះចេញពីគ្នាយ៉ាងណា ក៏ចម្លាក់ទាំងនេះនៅតែមានលក្ខណៈអាសអាភាសដដែល។ មានការលើកឡើងទ្រឹស្ដីខុសៗគ្នាច្រើនទាក់ទងនឹងចម្លាក់សិចក្នុងប្រាសាទនេះ។ ទ្រឹស្ដីទីមួយពន្យល់ថា ដោយសារចាប់តាំងពីសម័យរាជវង្ស Chandela ដែលជាអ្នកគោរពតាមជំនឿ Tantric បានឲ្យតម្លៃរវាងកម្លាំងបុរស និងស្ត្រីគឺស្មើគ្នា។ ចំណែកទ្រឹស្ដីមួយទៀតរៀបរាប់ថាតួនាទីប្រាសាទកាលនោះជាកន្លែងសិក្សារៀនសូត្រ គោរពបូជា ជាពិសេសសម្រាប់បង្ហាញសិល្បៈនៃការរួមមេត្រី។ រីឯ ជំនឿផ្សេងទៀត គឺដោយសារគេជឿថាសិចជាតំណាងឲ្យការចាប់ផ្ដើមថ្មី ឬជីវិតថ្មីមួយទៀត។ ប្រាសាទសាសនាហិណ្ឌូនេះ មានចំនួន៨៥ ប៉ុន្តែសព្វថ្ងៃសល់តែ២២ប៉ុណ្ណោះ។ ប្រាសាទនេះ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក UNESCO តាំងពីឆ្នាំ១៩៨៦មកម្ល៉េះ។ បច្ចុប្បន្ន ទោះបីជាប្រាសាទ Sun Temple ត្រូវគេមើលឃើញរូបភាពសិចច្បាស់ៗយ៉ាងណាក្ដី ក៏អ្នកស្រុក អ្នកបួស និងអ្នកទេសចរ ចូលទៅគោរពបួងសួងបន្តឥតដាច់ផងដែរ៕
ចុចអាន៖ ISIS បំផ្ទុះកម្ទេចប្រាសាទអាយុកាល២០០០ឆ្នាំមួយទៀតនៅទីក្រុងបុរាណ ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ bbc, wiki