គំរូ​ឡាន​ពន្លត់​អគ្គិភ័យ​ថ្មី​​ របស់​ប្រទេស​​សិង្ហបុរី​​ អស្ចារ្យ​យ៉ាង​ណា?

  • 2015-12-06 19:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាន​ពន្លត់​អគ្គីភ័យ​របស់​​សិង្ហបុរី​​​​ជំនាន់​​ថ្មី​ ពេល​នេះ​ត្រូវ​បាន​​បង្ហាញ​​​រូប​រាង​ជា​គំរូ​​ហើយ​​ សម្រាប់​ប្រតិបត្តិការ​សង្គ្រោះ​ក្នុង​ទី​ក្រុង​មមាញឹក​នា​ពេល​​អនាគត។

 

ក្រុមហ៊ុន​វិស្វកម្ម​សិង្ហបុរី HOPE Technik បាន​ដាក់​បង្ហាញ​ ឡាន​ពន្លត់​អគ្គីភ័យ​ ​​ម៉ូដែល​ LF5G ដែល​ជា​ជំនាន់​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​សិង្ហបុរី Red Rhino ក្នុង​ពិធី​​​ពិព័រណ៍​ Home Team Festival 2015 កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

ថ្វី​ត្បិត​តែ​វា​មាន​រាង​ដូច​ឡាន​ធម្មតា​ទូទៅ​ប៉ុន្តែ​ LF5G ត្រូវ​បាន​រចនា​ឡើង​​ជា​ពិសេស​​សម្រាប់​​​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​​​អាច​ចូល​ទៅ​ដល់​ផ្លូវ​នានា ជួយ​សង្គ្រោះ​ជីវិត​មនុស្ស និង​​ហេតុការណ៍​បន្ទាន់​ផ្សេង​ៗ។

 

LF5G មាន​ទម្ងន់​សរុប​ ២៣០០​គីឡូក្រាម​ សម្រាប់​លក្ខណៈ​ពិសេស​បន្ថែម​ទៀត​របស់ LF5G នោះ គឺ​​មាន​កន្លែង​សម្រាប់​អ្នក​ជិះ​បាន​​ចំនួន​៥​នាក់ ហើយ​​និង​មាន​កន្លែង​ជ្រក​ការពារ​ខ្លួន​នៅ​ខាង​ក្រោយ​ឡាន រួម​ជា​មួយ​​កន្លែង​ស្តុក​ទឹក​ពពុះ​​សម្រាប់​​ប្រតិបត្តិការ​ពន្លត់​អគ្គីភ័យ​ផង​ដែរ៕

ចុចអាន៖ Print រូប​ Emoji ស្អាត​ៗ​ លើ​ក្រចក​ដៃដោយម៉ាស៊ីន​រ៉ូបូត​ Nailbot

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail ​​​​

អត្ថបទថ្មី