Man Utd ធ្លាក់ពី Champions League ក្រោយចាញ់ Wolfsburg ៣-២ នៅអាល្លឺម៉ង់
- 2015-12-09 15:42:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd ធ្លាក់ពី Champions League ក្រោយចាញ់ Wolfsburg ៣-២ នៅអាល្លឺម៉ង់
ចន្លោះមិនឃើញ
ក្រុមបិសាចក្រហម Manchester United បានធ្លាក់ចេញពីក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League ត្រឹមវគ្គសន្សំពិន្ទុពូលនេះហើយ បន្ទាប់ពីចាញ់ក្រុមអាល្លឺម៉ង់ Wolfsburg ៣-២ កាលពីយប់មិញ។
Man Utd បាននាំមុខមុនធ្វើឲ្យអ្នកគាំទ្រមានសង្ឃឹមនៅនាទីទី១០ បន្ទាប់ពីខ្សែប្រយុទ្ធ Anthony Martial ស៊ុតគ្រាប់ទី១ ប៉ុន្តែមិនបានប៉ុន្មានម្ចាស់ផ្ទះវាយបក២គ្រាប់វិញនៅនាទី១៣ និង២៩ដោយកីឡាករ Naldo និង Vieirinha។ Joshua Guilavogui តែតចូលទីខ្លួនឯង ជូនកាដូឲ្យបិសាចក្រហម តាមស្មើ ២-២ នៅនាទី៨២ ប៉ុន្តែ២នាទីក្រោយមក Naldo ដដែល បានស៊ុតគ្រាប់ទី៣ឲ្យ Wolfsburg ឡើងទៅវគ្គបន្ត ធ្វើឲ្យ Man Utd ចុកឈាមតែម្ដង។
ដោយសារក្រុម PSV Eindhoven ឈ្នះ CSKA Moscow ២-១ ផងនោះ លទ្ធផលនេះមានន័យថា Man Utd ត្រូវហាលអាវត្រឹមវគ្គនេះ និងត្រូវធ្លាក់ទៅលេងនៅ UEFA Europa League ជាលើកទី២ ក្នុងរយៈពេល៥រដូវកាលចុងក្រោយ៕
*លទ្ធផលការប្រកួតទាំងអស់យប់មិញគឺ៖
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ skysports