ទិនហ្វី លេចមុខផ្សព្វផ្សាយភាពយន្តថ្មី ជាមួយតួស្រីដ៏សិចស៊ី
- 2015-12-10 17:27:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិនហ្វី លេចមុខផ្សព្វផ្សាយភាពយន្តថ្មី ជាមួយតួស្រីដ៏សិចស៊ី
ចន្លោះមិនឃើញ
ក្រោយស្ងប់ស្ងាត់មួយរយៈធំ កំពូលតារាកំប្លែងនិងអ្នកដឹកនាំរឿងហុងកុង Stephen Chow ហៅ ទិនហ្វី បានប្រកាសចេញស្នាដៃថ្មីរបស់ខ្លួនមួយរឿងទៀត គឺរឿង "The Mermaid”។ តារាកំប្លែងវ័យ ៥៣ឆ្នាំ រួមជាមួយតួសម្ដែងសំខាន់ៗជាច្រើនទៀត បានចូលរួមក្នុងសន្និសីទកាសែតសម្រាប់ភាពយន្តថ្មីនេះ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៩ ខែធ្នូ ម្សិលមិញ។
ខ្សែភាពយន្ត "The Mermaid” បរិយាយពីសាស្ត្រាចារ្យជីវវិទ្យាម្នាក់ដែលបានរកឃើញ និងលង់ស្នេហ៍ទេពមច្ឆាដ៏ស្រស់ស្អាតមួយរូប។ ដឹកនាំដោយ Stephen Chow “The Mermaid” រួមសម្ដែងដោយតារាល្បីៗដូចជា Deng Chao, Show Luo, Kris Wu, Zhang Yuqi និងតារាស្រីជើងថ្មី Lin Yun ដែលដើរតួជាទេពមច្ឆា។
ភាពយន្តថ្មីនេះ នឹងចាប់ផ្ដើមបញ្ចាំងនៅប្រទេសចិន នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលត្រូវនឹងឱកាសបុណ្យចូលឆ្នាំចិនតែម្ដង៕
ទិនហ្វី កាលចូលរួមកម្មវិធីជ្រើសរើសតួស្រីសម្រាប់រឿង "The Mermaid"
Lin Yun តួនាងមច្ឆា
ចុចអាន៖ទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភរបស់កំពូលតារាក្បាច់គុនចិន ហុងកុងទាំង ៣រូប
ចុចអាន៖៧រឿងល្អៗមើល ដែលទិនហ្វី និពន្ធ ដឹកនាំ និងសម្ដែងខ្លួនឯង
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ xinhuanet