Jude Bellingham ត្រូវបានជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំឆ្នាំនៅ La Liga
- 2024-11-22 03:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jude Bellingham ត្រូវបានជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំឆ្នាំនៅ La Liga
ចន្លោះមិនឃើញ
បន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ និងបានរួមចំណែកជួយក្រុមយ៉ាងច្រើនតាមរយៈទម្រង់លេងរបស់គេ Jude Bellingham ត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញបោះឆ្នោតឲ្យជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំរដូវកាល២០២៣-២០២៤។
រដូវកាលមុន Bellingham បានរួមចំណែករកគ្រាប់បាន២៥ គ្រាប់ក្នុងនោះគេរកបាន១៩គ្រាប់ និង៦ Assists បន្ថែមលើសពីនេះគេបានរួមចំណែកយ៉ាងធំក្នុងការជួយក្រុម Real Madrid ឈ្នះពាន UEFA Champions League និង La Liga កាលពីរដូវកាលមុន។
បន្ថែមពីលើការរកគ្រាប់កីឡាករវ័យ២១ឆ្នាំបានក្លាយជា Key Player ក្នុងក្រុមក្រោមការដឹកនាំរបស់លោក Carlo Ancelotti កាលពីរដូវកាលមុន។ Jude បានផ្ទេរពី Dortmund មកចូលរួមជាមួយស្ដេចស Real Madrid កាលឆ្នាំ២០២៣ បង្ហាញខ្លួនសរុបបាន៤០លើកហើយឲ្យក្រុម និងរកបាន២០គ្រាប់សរុបគ្រប់ការប្រកួត៕