Man Utd រិះគន់​បន្ទប់​ផ្លាស់​សំលៀកបំពាក់​​​ក្រុម​ Wolfsburg ​ថា​ក្ដៅ​ពេក

  • 2015-12-11 16:14:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម​ Manchester United បាន​រិះគន់​​បន្ទប់​ផ្លាស់​សំលៀកបំពាក់​របស់​ក្រុម​ម្ចាស់​ផ្ទះ​ Wolfsburg ថា​ក្ដៅ​ខ្លាំង​ណាស់ បន្ទាប់​ពី​ក្រុម​យក្ស​របស់​អង់គ្លេស​មួយ​នេះ ធ្លាក់​ចេញ​ពី​ UEFA Champions League នៅ​ទឹក​ដី​អាល្លឺម៉ង់ កាល​ពី​យប់​ថ្ងៃ​អង្គារ។

 

 

​បើ​តាម​ប្រភព​ Sportmail បាន​ឲ្យ​ដឹង​ថា​អ្នកចាត់ការ​ Louis van Gaal ​និង​កីឡាករ​របស់​ក្រុម​ Man Utd មិន​សប្បាយ​ចិត្ត​ទេ ​និង​មាន​អារម្មណ៍​ថា​មិន​មាន​ផាសុកភាព​​ឡើយ​ នៅ​​ក្នុង​កីឡដ្ឋាន Volkswagen Arena ​មុន​ពេល​ពួកគេ​កំពុង​ត្រៀម​ខ្លួន​ប៉ះ​ ​Wolfsburg ក្នុង​ការ​ប្រកួត​​សន្សំ​ពិន្ទុ​ពូល​ B ​ដ៏​សំខាន់។

 

​​​ក្រុម​ Man Utd យល់​ថា​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ នា​កីឡដ្ឋាន​មួយ​នេះ​ មិន​មាន​ភាព​ប្រក្រតី​​ទេ ដោយ​មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ពេក ​ហើយ​​ពេល​នោះ​ក៏​បាន​ស្នើ​សុំ​ឲ្យ​បន្ថយ​សីតុណ្ហភាព​វិញ តែ​គ្រប់​យ៉ាង​នៅ​តែ​​​មាន​ការ​រំខាន​ដដែល។

 

 

​​​​ជា​លទ្ធផល​​ក្រោយ​ប្រកួត​ចប់​ Man Utd បាន​ចាញ់​​ម្ចាស់​ផ្ទះ​ Wolfsburg ៣-២ និង​​​ក្លាយ​ជា​ក្រុម​អង់គ្លេស​​តែ​១​គត់ ដែល​ត្រូវ​ធ្លាក់​ហាល​អាវ​​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​នេះ តែ​អាច​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ លេង​នៅ​ UEFA Europa League វិញ៕

 

-ចុចអាន៖ អ្នកគាំទ្រ Man Utd មួយ​ចំនួន ​ចង់ឲ្យ Moyes ត្រឡប់​មក​វិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទថ្មី