តើ​ការ​ដាក់ Folder ច្រើន​នៅ​លើ​ Desktop នាំ​ឲ្យ​កុំព្យូទ័រ​ដើរ​យឺត?

  • 2015-12-11 16:14:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើប្រាស់​កុំព្យូទ័រ​រាល់​ថ្ងៃ ​ប្រាកដ​ជា​មាន​ឯកសារ​ច្រើន​ណាស់​ដែល​ត្រូវ​រក្សា​ទុក តែ​ក៏​មិន​​ប្រាកដ​ថា​ ទុក​ក្នុង Folder នៃ Drive ណា​មួយ​ត្រឹម​ត្រូវ​ទេ​ជម្រើស​មុន​គេ ​គឺ​ដាក់​លើ Desktop ហ្នឹង​តែ​ម្ដង​ព្រោះ​វា​ងាយ​ស្រួល​រក​ជាង​គេ ដូច្នេះ​​តើ​កុំព្យូទ័រ​អាច​ដំណើរការ​យឺត​ជាង​មុន​ទេ?

 

ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​ ម៉ៅ មករា ជា​ Web Developer នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC) បាន​លើក​ឡើង​ថា៖ "ប្រាកដ​ណាស់ ការណ៍​ដែល​យើង​ដាក់ Folder ច្រើន​នៅ​លើ​ Desktop វា​ពិត​ជា​​ធ្វើ​ឲ្យ​កុំព្យូទ័រ​ដំណើរការ​យឺត​ជាង​មុន​ពិត​មែន"។

 

 

លោក​បាន​បន្ថែម​ថា រាល់​ឯកសារ​ដែល​យើង​ដាក់​នៅ​លើ Desktop ទាំង​អស់​វា​ស្ថិត​នៅ​ក្នុង Drive C ដូច​នេះ កាល​ណា​យើង​ដាក់​វា​រហូត​ពេញ ឬ​ជិត​ពេញ វា​ធ្វើ​ឲ្យ RAM (Random Access Memory) ដែល​មាន​នាទី​ដំណើរការ​ទិន្នន័យ​ជា​បណ្ដោះ​អាសន្ន នោះ​អស់​កន្លែង​ដំណើរការ ឬ រក្សា​ទុក​ទិន្នន័យ​ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ាស៊ីន​​កុំព្យូទ័រ​​របស់​យើង​ដើរ​យឺត​ជាង​ធម្មតា ប្រសិន​បើ​ឯកសារ​នោះ​​ច្រើន ឬ​មាន​ទំហំ​ធំ ប៉ុន្តែ​មិន​មែន​គ្រប់​កុំព្យូទ័រ​ទាំង​អស់​សុទ្ធ​តែ​ដើរ​យឺត​ដោយ​សារ Folder ច្រើន​នៅ​លើ Desktop នោះ​ទេ​វា​នៅ​មាន​កត្តា​ជា​ច្រើន​រួម​ផ្សំ​ទៀត។

 

លោក​បាន​ផ្ដល់​ដំណោះស្រាយ​ប្រាំ​ចំណុច​ដល់​ប្រិយមិត្ត ដើម្បី​កុំ​ឲ្យ​កុំព្យូទ័រ​ដើរ​យឺត និង ​នាំ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ៖

 

១) ជៀស​វាង​ដាក់​ឯកសារ​លើ Desktop ព្រោះ​វា​ពេញ Drive C ដោយ​មិន​ដឹង​ខ្លួន ២) គួរ​តែ​បង្កើត Folder ថ្មី​ដាក់​ក្នុង Drive D ជៀស​វាង​ការបាត់បង់​ឯកសារ ៣) ឧស្សាហ៍​សម្អាត Drive ដោយ​ចុច Window + R វាយ​ពាក្យ %temp% ឬ prefetch ដើម្បី​លុប File ណា​ដែល​គ្មាន​ប្រយោជន៍ ៤) អនុវត្ត Disk Defrafmenter ឬ Disk Cleanup ដោយ​ចុច​ប៊ូតុង Window វាយ​ពាក្យ diskដើម្បី​សម្អាត Drive ៥) បិទ Start up កម្មវិធី ដោយ​ចុច Window + R វាយ​ពាក្យ msconfig រួច​បិទ​កម្មវិធី​ណា​មិន​ប្រើ។ តើ​ប្រិយ​មិត្ត​កំពុង​ដាក់ Folderច្រើន​នៅ​លើ Desktop​ដែរ​ទេ?

 

 

អត្ថបទ៖ រក្សា