ក្រុមហ៊ុន Mercedes បង្ហាញរូបរាងខាងក្នុងរបស់រថយន្ត E-Class ថ្ងៃអនាគត
- 2015-12-13 14:00:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Mercedes បង្ហាញរូបរាងខាងក្នុងរបស់រថយន្ត E-Class ថ្ងៃអនាគត
ចន្លោះមិនឃើញ
ក្រុមហ៊ុន Mercedes បានធ្វើការបង្ហាញរូបរាងខាងក្នុងរបស់រថយន្ត E-Class ថ្ងៃអនាគតតាមរយៈវីដេអូមួយដែលមានប្រវែងមួយនាទី។
ចំណុចពិសេសៗ ដែលបានរចនាឡើងមានដូចជា អេក្រង់ច្បាស់ត្រជាក់ភ្នែកទំហំ១២,៣អ៊ីញដែលអាចបង្ហាញទិន្នន័យបានយ៉ាងល្អដល់អ្នកបើកបរ។ នៅត្រង់ប្រអប់លេខរថយន្តមានបំពាក់មុខងារ touch control ដូចជានៅលើទូរសព្ទ ពោលគឺបញ្ជាដោយគ្រាន់តែដាក់ដៃពីលើដោយមិនបាច់ធ្វើការចុចនោះទេ។ អំពូលភ្លើងរថយន្តអាចជះពន្លឺបានភ្លឺល្អជាមួយនឹងបច្ចេកវិទ្យា MULTIBEAM LED រួមមានចំណុចពិសេសៗមួយចំនួនទៀតដូចជាប្រព័ន្ធសុវត្ថិភាពខ្ពស់ជាងមុនជាដើម។
គួរបញ្ជាក់ថា ក្រៅពីបានបង្ហាញពីចំណុចពិសេសនៃការរចនារបស់រថយន្ត E-Class នាពេលអនាគតនេះ ក្រុមហ៊ុនមិនបាន Mercedes បញ្ជាក់អំពីអ្វីបន្ថែមពីនេះនោះទេ៕ ចុចអាន៖ បច្ចេកវិទ្យាថ្មីៗកាន់តែទំនើបបំពាក់លើរថយន្តក្នុងឆ្នាំ២០១៥
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ CarBuzz