ជិះក្រោមកម្ដៅថ្ងៃ បែកញើសក្បាល គួរធ្វើដូចម្តេច?
- 2015-12-15 22:34:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិះក្រោមកម្ដៅថ្ងៃ បែកញើសក្បាល គួរធ្វើដូចម្តេច?
ចន្លោះមិនឃើញ
ជិះក្រោមកម្ដៅថ្ងៃដ៏ក្ដៅរាល់ថ្ងៃ ជឿថាអ្នកប្រាកដជាជៀសមិនផុតពីការបែកញើសជោគខ្លួន និងសើមក្បាលនោះទេ។ មានដែលចាប់អារម្មណ៍ឬអត់ថា ក្រោយធ្វើដំណើរ អ្នកខ្លះជ្រុះសក់កាន់តែតិចទៅៗ អ្នកខ្លះក៏ជួបបញ្ហាអង្គែ និងអ្នកខ្លះទៀតជួបបញ្ហាសក់ផ្សេងទៀត។ មូលហេតុដែលនាំឲ្យជ្រុះសក់ និងកើតអង្គែ អាចបណ្ដាលមកពីមូលហេតុមួយចំនួនដូចជា ការមិនបានសម្អាតស្បែកក្បាលក្រោយត្រឡប់មកដល់ផ្ទះតាមការគួរ ការប្រើផលិតផលសាប៊ូកក់សក់មិនបានត្រឹមត្រូវ ការបាត់បង់សំណើមនៃគល់សក់ និងខ្លាញ់ជ្រៀតចូលជ្រៅទៅក្នុងសរសៃសក់ធ្វើឲ្យខូចសុខភាពសក់ជាដើម។
ជាដំណោះស្រាយបុរសៗគួរកក់សក់ឲ្យបានត្រឹមត្រូវក្រោយបែកញើសខ្លាំង (តិច ឬច្រើនដងអាស្រ័យតាមស្ថានភាពជាក់ស្តែង)។ គួរជ្រើសរើសផលិតផលសាប៊ូកក់សក់ដែលត្រូវនឹងសរសៃសក់បុរស ព្រោះបុរសជាច្រើនមិនបានយល់ដឹងពីសារៈសំខាន់នៃសាប៊ូនេះទេ ដោយជ្រើសរើសប្រើប្រាស់ផលិតផលដែលបង្កើតឡើងសម្រាប់ស្បែកក្បាលនារីក៏មាន។ សាប៊ូកក់សក់ Clear Deep Cleanse ជាសាប៊ូដែលបង្កើតឡើងតម្រូវស្បែកក្បាលបុរស និងមានសមត្ថភាពជ្រៀតចូលយ៉ាងជ្រៅក្នុងសរសៃសក់ទៅសម្អាតធូលីដី និងខ្លាញ់ដែលបង្អាក់រន្ធញើស។ សាប៊ូប្រភេទថ្មីនេះមានដាក់លក់នៅគ្រប់ទីផ្សារ ផ្សារទំនើប និងឧសថស្ថានទូទាំងប្រទេសកម្ពុជា។
ជៀសឆ្ងាយពីបញ្ហាសក់ សម្អាត និងប្រើប្រាស់ផលិតផលឲ្យបានត្រឹមត្រូវ៕
https://www.youtube.com/watch?v=wabM4v-QNnI
អត្ថបទ៖ ប្រាក់ ចាន់សីហា