អ្នកវិភាគ៖ Arsenal លើកពាន BPL ឯ Leicester បញ្ចប់ Top 4
- 2015-12-17 17:11:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិភាគ៖ Arsenal លើកពាន BPL ឯ Leicester បញ្ចប់ Top 4
ចន្លោះមិនឃើញ
Euro Club Index ដែលជាអ្នកវិភាគចំណាត់ថ្នាក់ក្លិបបាល់ទាត់ បានចេញស្ថិតិថ្មីមួយ ដោយព្យាករណ៍ថា Arsenal នឹងឈ្នះពាន Premier League រដូវកាលនេះ ហើយក្រុមកំពូលតារាងបច្ចុប្បន្ន Leicester នឹងអាចជាប់ក្នុងចំណោមក្រុម Top 4។
បើយោងតាមស្ថិតិរបស់ ECI កាំភ្លើងធំ Arsenal របស់លោក Arsene Wenger នឹងលើកពាន Premier League លើកដំបូងនៅខែឧសភាខាងមុខ បើគិតតាំងពីលើកចុងក្រោយកាលរដូវកាល២០០៣-០៤។
ចំណែកឯក្រុម Tottenham Hotspurs និង Liverpool ស្ថិតនៅលេខ៥ និងលេខ៦ ខណៈដែល Manchester United ឈរនៅលេខ៣។ រីឯក្រុមការពារតំណែងជើងឯក Chelsea របស់លោក Jose Mourinho នឹងបញ្ចប់នៅចំណាត់ថ្នាក់ជិតពាក់កណ្ដាលតារាងលេខ៩។
Euro Club Index ធ្វើការវិភាគស្ថិតិនេះ ដោយគិតលើទម្រង់លេងរបស់ក្រុមនីមួយៗ រយៈពេលប៉ុន្មានរដូវកាលចុងក្រោយ និងប្រើប្រាស់វិធីសាស្ត្រវិទ្យាសាស្ត្រស្ថិតិ ដើម្បីវាយតម្លៃ៕
សូមទស្សនាតារាងក្រុម Premier League ដែល ECI ព្យាករណ៍ទាំងអស់ខាងក្រោម៖
ចុះប្រិយមិត្តយល់ស្រប តាមការព្យាករណ៍ខាងលើនេះទេ?
-ចុចអាន៖ Ancelotti គ្រោងជំនួសតំណែង Pep នៅ Bayern ក្រោយចប់រដូវកាលនេះ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail