ពាន​រង្វាន់ Soccer League ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ

  • 2015-12-17 17:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​​ Soccer League ​លើក​ទី៣ ប្រចាំ​ឆ្នាំ​២០១៥ ​បាន​រក​ឃើញ​ក្រុម​ទាំង​៨​ដែល​ត្រូវ​ចូល​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​នៅ​ថ្ងៃ​ទី​​​១៨​និង​១៩​ខាង​មុខ​នេះ​ហើយ​គឺ​ក្រុម​ឪម៉ាល់​ទ្រូប្រ៊េន ,​​ក្រុម​យុវជន ក.១២​, ​ក្រុម​យុវជន​ក្នុង​បុព្វ​ហេតុ​មាតុ​ភូមិ , ​ក្រុម​អាណា​ចក្រ​បៃតង , យុវជនវ៉ិចតូរីអេហ្វស៊ី , យុវជនខេត្តកំពង់ចាម , ស.ស.យ.ក ខេត្តស្វាយរៀង ​និង ​សម្ព័ន្ធ គ.ស.ន.ប.ក។

 

 

៨​ក្រុម​ខាង​លើ​នេះ​ក៏​បាន​ចាប់​គូ​គ្នា​ប្រកួត​រួច​ហើយ​ដែរ​ដូច​រូប​ខាង​ក្រោម​នេះ៖

 

 

 

ពាន​រង្វាន់ Soccer League ​ខាង​លើ​នេះ​ដែរ ត្រូវ​បាន​រៀប​​ចំ​​ឡើង​ដោយ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដើម្បី​​រួម​ចំណែក​លើក​កម្ពស់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ឲ្យ​​រីក​ចំរើន​កាន់​តែ​ខ្លាំង៕

 

អត្ថបទ៖ មុន្នី រម្យ រូបថត៖ UYFC Soccer League