​​អគារ​​កម្ពស់១០២​ជាន់​ដុះ​ស្លាប ​នឹង​លេច​រូប​រាង​ឡើង​​នៅ​ញូវយ៉ក

  • 2015-12-17 22:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អគារ​កប់​ពពក​​កម្ពស់ ១០២​ជាន់ ​ឈ្មោះ Michelangelo Tower មាន​ក្បូរក្បាច់​ប្លែក​គេ​​ ​នឹង​លេច​រូប​រាង​ឡើង​នៅ​​ក្បែរ​ឧទ្យាន ​Central Park ​​ដើម្បី​ប្រជែង​ជាមួយ​អគារ​ខ្ពស់​ៗ​ផ្សេង​ៗ​ទៀត​ដូច​ជា Empire State Building និង One World Trade Center ក្នុង​​សង្កាត់ Manhattan នា​ពេល​ខាង​មុខ។

 

ស្ថាបត្យករ​​មក​ពី​សាកល​វិទ្យាល័យ Yale លោក Mark Foster Gage ​បាន​​បញ្ចេញ​​​​​​គំនិត​ច្នៃ​ប្រឌិត​ដោយ​តាម​​អគារ​ផ្នែក​ខាង​ក្រៅ​ លោក​បាន​​បំពាក់​ក្បាច់​ស្លាប​ធំ​ៗ គួរ​ឲ្យ​ចាប់​អារម្មណ៍។

 

​អគារ​កញ្ចក់​នេះ​​​ ​បាន​ឌីហ្សាញ​ឡើង ដែល​នឹង​សាងសង់​នៅ​ផ្លូវ​តាម​ផ្លូវ West 57th Street ​ ផ្នែក​ខាង​ត្បូង Central Park ​ថែម​ទាំង​​តុប​តែង​លំអ​ជុំវិញ​អគារ​ជាមួយ​ស៊ីម៉ងត៍​​លាយ​ថ្ម​កំបោរ បន្ទះ​ស្ពាន់ និង​ប្រាក់​ជាច្រើន​សន្លឹក​ផងដែរ​។

 

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រភព​ខាង​លើ​ មិន​បាន​បញ្ជាក់​​​កាល​បរិច្ឆេទ​សាងសង់​ និង​ទំហំ​ទឹក​ប្រាក់​​​ដែល​ត្រូវ​ចំណាយ​នៅ​ឡើយ​ទេ ដោយ​​គម្រោង​នេះ​ស្ថិត​នៅ​ក្រោម​ការ​សិក្សា៕​

 

ចុចអាន៖ ទស្សនា​​សួន​ Central Park បង្ហាញ​​ភាព​ស្រស់​ស្រាយ​​ប្លែក​សម្រាប់​អ្នក​​​ក្រុង​ញ៉ូវយក

 

​​ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ dailymail

អត្ថបទពេញនិយម