កីឡាករចិនក្លិប Guangzhou បាក់ជើងពេលប៉ះ Barca ល្ងាចមិញ
- 2015-12-18 15:55:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករចិនក្លិប Guangzhou បាក់ជើងពេលប៉ះ Barca ល្ងាចមិញ
ចន្លោះមិនឃើញ
ក្លិបជើងឯកអាស៊ី Guangzhou Evergrande របស់ចិន បានជួបរឿងអាក្រក់២ផ្ទួនៗកាលពីថ្ងៃម្សិលមិញ ដោយមិនត្រឹមតែចាញ់ក្រុមជើងឯកទ្វីបអឺរ៉ុប Barcelona ៣-០ នៅ FIFA Club World Cup ប៉ុណ្ណោះទេ តែកីឡាករម្នាក់របស់ខ្លួន បានរងរបួសរហូតបាក់ជើងអំឡុងពេលប្រកួត។
ហេតុការណ៍បាក់ជើងខាងលើបានកើតឡើងលើខ្សែការពារ Zou Zheng ពេលរូបគេព្យាយាមប្រជែងគ្នាជាមួយកីឡាករ Dani Alves ពេលដែល Andres Iniesta ទាត់បាល់ពិន័យហ្រ្វ៊ីឃីក (Freekick)។ ភ្លាមៗ ក្រោយឃើញ Zheng រងរបួស កីឡាករទាំង២ក្រុមបានផ្អាកការប្រកួតហើយលើកដៃហៅគ្រូពេទ្យដើម្បី មកសង្គ្រោះបន្ទាន់។
គេសង្កេតឃើញថាការប្រកួតល្ងាចមិញនេះ Barca អវត្តមានកីឡាករឆ្នើម២រូបគឺ Neymar និង Messi ដោយសារតែពួកគេសុទ្ធតែមានបញ្ហារបួស ដែលវាគឺជាកង្វល់មួយសម្រាប់លោក Luis Enrique នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលក្រុមរបស់លោកត្រូវប្រឈមជាមួយក្រុមខ្លាំងមកពីអាមេរិកឡាទីនគឺ River Plate៕ បញ្ជាក់៖ វីដេអូអាចប៉ះពាល់អារម្មណ៍ប្រិយមិត្ត
ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ mirror