Beckham បង្ហាញក្ដីគោរពដ៏ធំដល់ Mourinho ក្រោយ Chelsea បណ្ដេញចេញ
- សៅរ៍, 19 ធ្នូ 2015 15:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Beckham បង្ហាញក្ដីគោរពដ៏ធំដល់ Mourinho ក្រោយ Chelsea បណ្ដេញចេញ
ចន្លោះមិនឃើញ
David Beckham បានចេញមកនិយាយបង្ហាញពីការគាំទ្រ និងគោរពយ៉ាងខ្លាំងដល់លោក Jose Mourinho បន្ទាប់ពីបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានក្លិប Chelsea បណ្ដេញចេញពីតំណែង កាលពីយប់ម្សិលមិញ។
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានប្រាប់ដល់ Goal ថា៖ "ជាអកុសល បាល់ទាត់គឺវារបៀបនេះហើយ។ គ្មានហេតុផលអី ដែលថា Mourinho មិនមែនជាអ្នកចាត់ការល្អបំផុតទេ។ លើកពានឆ្នាំមុន កីឡាករនៅដូចបច្ចុប្បន្ននេះដែរ ប៉ុន្តែវាពិតជាភ្ញាក់ផ្អើលពេលឃើញចំណាត់ថ្នាក់របស់ពួកគេឥឡូវ”។
“ខ្ញុំស្រលាញ់ Jose..ខ្ញុំគិតថា គាត់ជាអ្នកចាត់ការដ៏អស្ចារ្យ មនុស្សដ៏អស្ចារ្យ ហើយគាត់ជាមនុស្សដែលងប់ងុលនឹងការប្រកួត។ ខ្ញុំសង្ឃឹមថា គាត់នឹងត្រឡប់មក Premier League ឆាប់ៗ ព្រោះអ្នកគាំទ្រអង់គ្លេសស្រលាញ់គាត់ ពួកគេស្រលាញ់ឥរិយាបថរបស់គាត់ ដូច្នេះវាពិតជារឿងគួរឲ្យខ្មាសអៀនមួយពេលឃើញគាត់ចាកចេញ"។ Beckham បន្ថែម។
Mourinho ដែលធ្លាប់ជាអ្នកចាត់ការដ៏ល្បីរហស្សនាម "Special One” រូបនេះ កំពុងតែមានពាក្យចចាមអារ៉ាមថា នឹងអាចវិលទៅ Real Madrid វិញ ឬអាចនឹងជំនួសតំណែង Louis van Gaal នៅក្រុមបិសាចក្រហម Manchester United ផងដែរ៕
-ចុចអាន៖ Chelsea សម្រេចបណ្តេញលោក Jose Mourinho ចេញហើយ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bleacherreports | goal