គ្រាន់​តែ​សម្ភារៈ​​អ្នក​ជិះ​​ម៉ូតូ​​ធំ​ម៉ាក Ducati ថ្លៃ​អាច​ទិញ​ម៉ូតូ​មួយ​បាន

  • 2015-12-22 17:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ducati ជា​​ក្រុមហ៊ុន​ម៉ូតូ​មួយ​របស់​អ៊ីតាលី​ ល្បី​ឈ្មោះ​ផ្នែក​ម៉ូតូ​ធំ​ទំនើប​និង​មាន​តម្លៃ​ថ្លៃ។ បើ​និយាយ​ពី​សម្ភារៈ​សម្រាប់​អ្នក​ជិះ​ម៉ូតូ​ធំ​ម៉ាក Ducati វិញ​ដូចជា​មួក​ការពារ ស្រោម​ដៃ និង​សំលៀកបំពាក់​ជា​ដើម គឺ​ថ្លៃ​លែង​និយាយ ដោយ​ខ្លះ​មាន​តម្លៃ​រហូត​ខ្ទង់​ពាន់​ដុល្លារ។

 

១.មួក​ការពារ៖ លក្ខណៈ​ពិសេស៖

-កញ្ចក់​ផលិត​ពី​សារធាតុ Fiber ស្វិត​និង​រឹង​​មាំ -មាន​ទម្ងន់​ស្រាល -អាច​ការពារ​កញ្ចឹង​ក​ពេល​ជួប​គ្រោះ​ថ្នាក់ -អាច​ការពារ​ផ្ទៃ​មុខ​បាន​ទាំង​មូល -ការពារ​ឆ្កូត​និង​ភាព​ស្រអាប់​លើ​កញ្ចក់ -មាន​ប្រព័ន្ធ​សម្រាប់​ដោះ​មួក​ចេញ​ពី​ក្បាល​អ្នក​បើកបរ​បាន​លឿន ពេល​ជួប​គ្រោះ​ថ្នាក់ (Emergency Release System)

 

@មួក​ការពារ Ducati Tricolore តម្លៃ ១៣៩៨ដុល្លារ

 

 

@មួកការពារ Ducati DC SBK តម្លៃ ១១៣២ដុល្លារ

 

 

@មួក​ការពារ Ducati Strada Tour តម្លៃ ១១៩៨ដុល្លារ

 

 

២. ស្រោម​ដៃ៖

 

លក្ខណៈ​ពិសេស៖

-ស្រោម​ស្រោប​ដោយ​ស្បែក

-គន្លាក់​ម្រាម​ដៃ​បំពាក់​ដោយ​សារធាតុ​រឹងមាំ​ ​​ @ ស្រោម​ដៃ Ducati Gloves Diavel តម្លៃ ១៥៦ដុល្លារ

 

 

-ស្រោម​ស្រោប​ដោយ​ស្បែក​ពពែ

 

@ ស្រោម​ដៃ Ducati Gloves Performance តម្លៃ ២៨៩ដុល្លារ -ស្រោម​ស្រោប​ដោយ​ស្បែក​គោ

 

 

@ ស្រោម​ដៃ Ducati Gloves Corse ៤៥៨ដុល្លារ

 

 

-នៅ​ផ្នែក​បាតដៃ​ធ្វើ​ពី​ស្បែក​ពពែ ធន់​និង​អាច​ការពារ​បាន​យូរ​អង្វែង -នៅ​ត្រង់​គន្លាក់​បំពាក់​ដោយ​កាបូន Fiber និង សារធាតុ​ទីតាញ៉ូម

 

៣. អាវ៖

 

@ អាវ Ducati Retro Hooded Sweatshirt តម្លៃ ១២៥ដុល្លារ

 

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទពេញនិយម