ច្បាប់ចរាចរណ៍ថ្មីផ្សាយច្រើនដង តែយុវវ័យខ្លះនៅតែមិនទាន់ដឹងរឿង
- 2015-12-25 18:00:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាប់ចរាចរណ៍ថ្មីផ្សាយច្រើនដង តែយុវវ័យខ្លះនៅតែមិនទាន់ដឹងរឿង
ចន្លោះមិនឃើញ
ទោះបីជាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ថ្មី របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅតាមបណ្ដាញសារព័ត៌មាននានា ចំនួន ២១ ៧៣៧ លើកក៏យុវជនមួយចំនួនលើកថា រូបគេហាក់ដូចជាមិនទាន់ជ្រួតជ្រាបរឿងនេះនៅឡើយទេ ឯអ្នកខ្លះលើកឡើងថា ដឹងតិចតួចប៉ុណ្ណោះ។
យុវតី វេងលី សិស្សវិទ្យាល័យសន្ធរម៉ុក បានប្រាប់ Sabay ថា «ខ្ញុំទើបដឹងឥឡូវៗ ទេបង! ឃើញគេផុសក្នុងហ្វេសប៊ុកលាន់ទឹកលាន់ដីទើបចាប់អារម្មណ៍ ឥឡូវធ្វើស្អីក៏មិនទាន់ដែរ! ដឹងតែប៉ូលិសផាកហើយ...!»។
ចំណែកកញ្ញា ហេង វីន ជានិស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុបបានលើកឡើងថា «ខ្ញុំមិនទាំងដឹងថាប័ណ្ណបើកបរម៉ូតូគេធ្វើនៅណាផង! ទើបតែឃើញគេនិយាយមួយរយៈចុងក្រោយនេះទេ កំពុងតែភ័យព្រោះអត់មានប័ណ្ណបើកបរ»។
សូមទស្សនាទស្សនាការរៀបរាប់ របស់យុវវ័យផ្សេងទៀត៖
តើប្រិយមិត្តយល់យ៉ាងណាដែរ?
អត្ថបទ៖ ណេង ណេង