វិភាគ៖ ហេតុផល Man Utd អាចនឹងឆ្កួតបំផុត ប្រសិនបើមិនយក Mourinho បើទោះបី Pep នៅទំនេរ
- 2015-12-28 14:39:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិភាគ៖ ហេតុផល Man Utd អាចនឹងឆ្កួតបំផុត ប្រសិនបើមិនយក Mourinho បើទោះបី Pep នៅទំនេរ
ចន្លោះមិនឃើញ
បន្ទាប់ពីកំពូលអ្នកចាត់ការ២នាក់ (Jose Mourinho , Pep Guardiola) កំពុងតែឈរនៅក្នុងទីផ្សារមិនទាន់មានក្លិបណា នាំយកពួកគេទៅដឹកនាំក្រុមនៅឡើយសម្រាប់ពេលខាងមុខនោះ មានការវិភាគជាច្រើនបានចាប់ផ្ដើមលេចរូបរាងឡើង ថាតើក្លិប Manchester United គួរជ្រើសរើសម្នាក់ណា?
លោក Stan Collymore ជាអតីតកីឡាករអង់គ្លេស បានចេញមកនិយាយមុនគេថា ៖ “Mourinho ជាបុគ្គលល្អបំផុតពីព្រោះគាត់ដឹងពីអ្វីដែលអាចនាំក្រុមលើកពានបាននៅអង់គ្លេស មិនដូចលោក Pep នោះទេ”។ អតីតកីឡាករ Liverpool បានលើកហេតុផលថា៖
Pep ជាបុគ្គលជោគជ័យខ្លាំងក្នុងវិស័យបាល់ទាត់ ដោយអាចជួយក្រុម Barcelona ឈ្នះពានដល់ទៅ៣ក្នុងមួយរដូវកាល ហើយថែមទាំងពានរង្វាន់ UEFA Champions League ២ដងថែមទៀត។ ខណៈដែលនៅក្រុម Bayern Munich វិញ បុរសវ័យ៤៤ឆ្នាំរូបនេះ ក៏បានជួយក្រុមលើកពានលីកកំពូលអាល្លឺម៉ង់ជាប់គ្នាផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ ពិតធ្វើរឿងដ៏អស្ចារ្យ ហើយរូបលោកនឹងមកដល់អង់គ្លេសនៅពេលខាងមុខនេះ ដើម្បីធ្វើការងាររបស់លោកបន្ដទៀត។
ប៉ុន្តែសម្រាប់ Mourinho វិញមានចំណុចពិសេស ព្រោះរូបលោកដឹងអ្វីដែលអាចជួយក្រុមលើកពានរង្វាន់នៅលីគកំពូលអង់គ្លេស។ Mourinho ដឹងច្បាស់ថាក្បួន tiki-taka មិនអាចជោគជ័យបានឡើយជាមួយក្រុមនៅ English Premier League ហើយក្រុម Man Utd កំពុងតែប្រើយុទ្ធសាស្ត្រខុសបាត់ទៅហើយ។ ខណៈដែលអតីតអ្នកចាត់ការក្រុម Real Madrid រូបនេះអាចនឹងកសាងក្រុមបានឡើងវិញ ហើយថែមទាំងអាចនឹងទាក់ទាញអ្នកគាំទ្របានច្រើនថែមទៀតផង ជាមួយយុទ្ធសាស្ត្រថ្មីរបស់លោក។
ដូច្នេះហើយ អ្នករាល់គ្នាអាចស្រមៃបានថាតើលីគនៅអង់គ្លេសនឹងមានអ្វីកើតឡើង ប្រសិនបើលោក Pep ទៅដឹកនាំក្រុម Manchester City ស្របពេលដែលលោក Jose ទៅដឹកនាំក្រុម Manchester United ? វាមិនខុសពីអ្វីដែលបានកើតឡើងនៅអេស្ប៉ាញរវាងក្រុម Real Madrid និង Barcelona ឡើយ។
មួយវិញទៀត ប្រសិនបើក្លិបនៅទីក្រុង Manchester ទាំងពីរពិតជានាំយកបុរសខ្លាំងទាំងពីរមកដឹកនាំក្រុមបានមែន នោះពានរង្វាន់នៅលីគកំពូលអង់គ្លេស១០ដង ប្រាកដជាបានទៅលើក្រុមមួយក្នុងចំណោមពីរនេះ ៩ដងទៅហើយ។
យ៉ាងណាមិញ នេះគ្រាន់តែជាការវិភាគប៉ុណ្ណោះ ចុះបើតាមគំនិតប្រិយមិត្តវិញគិតដូចលោក Stan Collymore ដែរអត់?
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ mirror