ចង់​ទៅ​ឆ្លង​ឆ្នាំ​តំបន់​សមុទ្រ? នេះ​នែ! អត់​កន្លែង​គេង​ទេ!

  • 2015-12-29 13:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​មក​ត្រឹម​ថ្ងៃ​ច័ន្ទទី ២៨​ ខែ​ធ្នូ​ល្ងាចម្សិលមិញ​នេះ សណ្ឋាគារ​ ផ្ទះ​សំណាក់​ ដែល​ជា​ដៃ​គូរ​របស់ ​Booking .com សឹង​តែ​ ៩៩ ភាគរយ ​បាន​បិទ​បញ្ចប់​ការ​កក់​ទុក​របស់​អតិថិជន​តាម​អន​ឡាញ​ទៅ​ហើយ។

 

 

​ភាគរយ​តិចតួច​ដែល​សល់ ​គឺ​សម្រាប់​តែ​ដំណើរទៅដល់​យប់ទី ២៩ ​នេះ​និងយប់ទី ៣០ ធ្នូ​ស្អែក​ រឺឯ​ចាប់ពីយប់​ទី ៣១ ​ដល់យប់ទី ១​ខែ មករា​ឆ្នាំ ២០១៦​ ពោល​គឺវេលា​មាស​នៃ​វិស្សមកាល​ ​Countdown ត្រូវ​​ភ្ញៀវជាតិ​និង​អន្តរជាតិ​កក់​ទុក​ពេញ​ទំាងអស់តាំង​ពីសប្តាហ៍មុន​។

 

«មិនថា​​នៅ​ខេត្ត​ព្រះសីហនុ​ ខេត្តកែប ​ក្រុងកំពតទេ ​ជាង​៩០ភាគរយកក់អស់ហើយ​​បើនៅ​សល់គឺនៅសល់តែ​​ផ្ទះ​សំណាក់តូចៗ​ដែល​មិន​មាន​សម្ពន្ធ​ជាមួយbooking .com រឺសណ្ឋាគារធំៗ​ថ្លៃ​ៗ​ផុត​គេជាដើម តែ​ក៏មិនសល់ច្រើន​ដែរ ​អញ្ចឹង​មិន​ធានាទេ​ ថា​ភ្ញៀវ​អាចមានទីសំណាក់ដែរអត់​ប្រសិន​ប្រថុយ​ទៅ»

 

នេះជាការលើកឡើង​របស់លោក ប៉ែន ​ស៊ីថា បុគ្គលិក​ភ្នាក់ងារ​ទេសចរ មួយកន្លែងដែល​សុំមិនបញ្ចេញឈ្មោះ​ក្រុមហ៊ុន​ ។ប្រាប់មកSabayនៅមុន​នេះបន្តិច​លោកអះអាងថា ភ្ញៀវនៅតេអាចទៅកាន់តំបន់សមុទ្រ​ប្រសិនបើគេមាន​ផ្ទះបងប្អូនមិត្តភក្តិ​ដែលអាចស្នាក់នៅបាន ចំណែកគម្រោង​ថា​ទៅដល់សិន​​សឹមគិត​ប្រហែលជានឹងពិបាកហើយ​។

 

«ព្រោះទោះគាត់បកទៅណាវិញក៏​ពេញដែរ​ តាមខ្ញុំដឹងសូម្បីលើគីរីរម្យ ក៏មិនមានសល់បន្ទប់ទេនៅយប់Countdown »។

 

អត្ថបទ៖ អ៊ុំ សុភក្តិ