មើល​ក្រុម​ខ្លាំង​១៦​មក​ពី​៦​ប្រទេស​សម្រាប់​ប្រជែង​ជើង​ឯក​ MATIC 2016​​

  • 2015-12-28 23:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិច​ត្រូនិក​ពាន​រង្វាន់​អន្ដរជាតិ MATIC2016 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ នៅ​​ដើម​ឆ្នាំ​ក្រោយ​នេះ​ បាន​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង​១៦​​មក​ពី​ប្រទេស​ទាំង​៦​ហើយ​​​ក្រោយ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ GrandFinal MATIC Malaysia League ទើប​​បញ្ចប់​ទៅ​កាល​ពី​ម្សិល​​មិញ។

 

 

-ម៉ាឡេស៊ី និង សឹង្ហបុរី (៤ក្រុម) ប្រទេស​ទាំង​ពីរ​ធ្វើ​ការ​ប្រកួត​ជម្រុះ​ក្នុង​ព្រឹត្តិការណ៍​ជាមួយ​គ្នា ​ដូច្នេះ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​និង​លេខ២​ តំណាង​ប្រទេស​ម៉ាឡេស៊ី​ ហើយ​ជើង​ឯក​ឆ្នាំ​នេះ​បាន​​ទៅ​លើ​ក្រុម EMO Team ជើង​ឯក​រង​បាន​ទៅ​លើ EDP Team AK។ ចំណែក​លេង​៣ និងលេខ៤បាន​ទៅ​លើ​ក្រុម Synthetic និង KAKICREW-WTO តំណាង​ក្រុម​ប្រទេស​សឹង្ហបុរី។​

 

-កម្ពុជា (២ក្រុម) ប្រទេស​​កម្ពុជា​បាន​​រក​ឃើញ​ជើង​ឯក​កីឡា​អេឡិច​ត្រូនិក​នេះ​កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​កន្លង​ទៅ​ក្នុង​ព្រឹត្តិការណ៍ CCC2015 NATIONAL FINAL ដែល​រៀប​ចំ​ឡើង​នៅ​ក្នុង​កម្ម​វិធី​បុណ្យ​សមុទ្រ​ខេត្ត​កំពត​កន្លង​ទៅ ក្នុង​នោះ​ជ័យ​លាភី​ជើង​ឯក​បាន​ទៅ​លើ​ក្រុម NeverCare។ ចំណែក​ជើង​ឯក​រង​បាន​ទៅ​លើ​ក្រុម Five Military ដូច្នេះ​ក្រុម​ទាំង​ពីរ​ត្រូវ​តំណាង​កម្ពុជា​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ MATIC ក៏​ដូច​ជា​ការ​ពារ​តំណែង​ជើងឯក​ឆ្នាំ​ចាស់​ផង​ដែរ​។

 

-ថៃ (៣ក្រុម) ថៃ​មាន​៣​ក្រុម​ទៅ​ចូល​រួម​ ខណៈ​ការ​ប្រកួត​ព្រឹត្តិការណ៍​ក្នុង​ស្រុក​បញ្ចប់​តាំង​ពី​ខែ​តុលា​មក​ម្លេះ​ក្នុង​នោះជើង​ឯក​បាន​ទៅ​លើ​ក្រុម Superior ជើង​ឯក​រង​បាន​ទៅ​លើ​ក្រុម Estrell Tikie មួយ​ក្រុម​ទៀត​គឺ Professor ។

 

 

-ចិន (២ក្រុម) សម្រាប់​ឆ្នាំ​នេះ​ប្រទេស​ចិន​មាន​តែ​២​ក្រុម​ប៉ុណ្ណោះ​ចូល​រួម​ប្រកួត​​គឺ Langzu និង Over/Strong

 

-ឥណ្ឌូណេស៊ី (ម្ចាស់ផ្ទះមាន៥ក្រុម) ងាក​ទៅ​កាន់​ខាង​ម្ចាស់​ផ្ទះ​វិញ​​ហាក់​មាន​ប្រៀប​ជាង​​បណ្ដា​ប្រទេស​ដ៏​ទៃ​បន្ដិច​ដោយ​ទទួល​បាន​ សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​និង​មាន​រហូត​ដល់​ទៅ​៥​ក្រុម ដែល​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​ការ​ប្រកួត​កន្លង​មក ខណៈ​ចិន​ធ្លាប់​មាន​៤​ក្រុម​ប៉ុណ្ណោះ​កាលទទួល​ធ្វើ​ម្ចាស់​ផ្ទះឆ្នាំ​២០១៥​កន្លង​ទៅ។ ក្រុម​ទាំង​៥របស់​ឥណ្ឌូណេស៊ី​​រួម​មាន​៖ Rival-Q, Rival-VX, BEAT, EQUALIZER-NX និង K.O.N ។

 

ការ​ប្រកួត MATIC2016 ដែល​ជា​លើក​ទី​៥​នេះ​មាន​ក្រុម​ចូល​រួម​មក​​ពី​ប្រទេស​ចំនួន​៦​នៅ​តំបន់​អាស៊ី​រួម​មាន៖ កម្ពុជា ចិន ថៃ ម៉ាឡេស៊ី សឹង្ហបុរី និង ឥណ្ឌូណេស៊ី ដែល​ជា​ម្ចាស់​ផ្ទះ ខណៈ​កោះ​តៃវ៉ាន់​អវត្ត​មាន​មិន​បាន​ចូល​រួម​នោះ​ឡើយ​នៅ​ឆ្នាំ​នេះ​ដោយ​រៀប​ចំ​ការ​ប្រកួត​ជម្រុះ​មិន​ទាន់៕

 

អត្ថបទ៖ អ៊ៅ លីហ៊រ​

អត្ថបទពេញនិយម