អង្គការណាសាបង្ហាញវីដេអូដុំភ្លើងចម្លែកមួយដុំហោះចេញពីផែនដី
- 2015-12-29 17:24:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការណាសាបង្ហាញវីដេអូដុំភ្លើងចម្លែកមួយដុំហោះចេញពីផែនដី
ចន្លោះមិនឃើញ
អង្គការណាសាបានបង្ហាញវីដេអូខ្លីមួយ ដែលស្ដែងឲ្យឃើញពីដុំភ្លើងចម្លែកមួយ ហោះចេញពីស្រទាប់ផែនដី ទៅកាន់លំហអាកាស។
វីដេអូខ្លីនេះត្រូវបានគេបង្ហាញ បន្ទាប់ពីមានការរាយការណ៍ជាច្រើនមកថា មានវត្ថុចម្លែកអ្វីម្យ៉ាងស្ថិតនៅលើផ្ទៃអាកាសនៃរដ្ឋ Georgia សហរដ្ឋអាមេរិក។ អង្គការណាសាបានបញ្ជាក់ថា វត្ថុនោះគឺជាដុំអាចម៍ផ្កាយដែលបានហោះចូលក្នុងស្រទាប់ផែនដី ហើយបានហោះចេញវិញពីស្រទាប់ផែនដីវិញក្នុងល្បឿន ៤៦៦៧០,៩៧គ.ម/ម៉។
អង្គការដដែលបានបន្ថែមទៀតថា កាមេរ៉ាសង្កេតដុំអាចម៍ផ្កាយទាំង៦របស់ណាសាដែលស្ថិតនៅតំបន់ខាងត្បូង ចាប់យកបាននូវអាចម៍ផ្កាយនេះហោះក្នុងកម្ពស់៨០គ.មពីលើក្រុងមួយនៃរដ្ឋ Georgia។
ទាក់ទិននឹងដុំអាចម៍ផ្កាយនេះ គេនឹងធ្វើការសិក្សាឲ្យស៊ីជម្រៅបន្ថែមទៀតដើម្បីបញ្ជាក់ថា ហេតុការណ៍នេះអាចចាត់ទុកជាអាចម៍ផ្កាយធ្លាក់ឬយ៉ាងណា៕
ចុចអាន៖ វត្ថុបុរាណអាយុ៨០០ឆ្នាំមានរាងស្រដៀងទូរសព្ទចល័ត
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ Mirror