ប្រកាស​ឈ្មោះ​កំពូល​តារា​​​​ហុងកុង ​ដែល​រកបាន​​​ចំណូល​ច្រើន​ជាង​គេ​ ២០១៥

  • 2015-12-29 18:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Louis Koo និង Angelababy បាន​ក្លាយ​ជា​ស្ដេច​ និង​រាជិនី​​ ដែល​រក​បាន​ចំណូល​ច្រើន​ជាង​គេ​ក្នុង​​វិស័យ​សិល្បៈ​ហុងកុង​ ឆ្នាំ ២០១៥ វ៉ា​អស់​តារា​រៀមច្បង​ទាំង​ឡាយ។​

 

បណ្ដាញ​ព័ត៌មាន South Capital News របស់​ចិន​ថ្មី​ៗ​នេះ​ទើប​តែ​ប្រកាស​តារាង​ឈ្មោះ​កំពូល​តារា​ហុងកុង​ ដែល​រក​ប្រាក់​ចំណូល​បាន​​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ​២០១៥។ តាម​រយៈ​តារាង​នេះ តារា​សម្ដែង​សម្បុរ​ស្រអែម Louis Koo បាន​គ្រង​តំណែង​ស្ដេច​រក​លុយ​បាន​ច្រើន​ជាង​គេ ដោយ​​បាន​​សម្ដែង​រហូត​ទៅ​ដល់ ១៤ ភាពយន្ត ថត​ពាណិជ្ជកម្ម ១៣​ស្ប៉ត និង​ប្រាក់​ចំណូល​សរុប​នោះ​គឺ ៤០០​លាន​ដុល្លារ​ហុងកុង (៥១ លាន​ដុល្លារ​អាមេរិក)។

 

បណ្ដាញ​ព័ត៌មាន​ផ្សេង​ៗ​បាន​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​ឈាន​ចូល​វ័យ ៤៥ ឆ្នាំ​ហើយ​ក៏​ដោយ​ ក៏​ប្រជាប្រិយ​ភាព​របស់ Louis គឺ​មិន​ដែល​ធ្លាក់​ចុះ​នោះ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត​ ដោយ​សារ​តែ​តារា​ស្រស់​សង្ហារ​រូប​នេះ​គ្មាន​មិត្ត​ស្រី​ ឬ​ភរិយា​ ទើប​​ធ្វើ​ឲ្យ​ចំនួន​អ្នក​គាំទ្រ​ស្រី​របស់​លោក​នៅ​តែ​រក្សា​បាន​ដូច​ដើម។

 

ជាប់​ចំណាត់​ថ្នាក់​ទី​២​គឺ​តារា​ស្រី​វ័យ​ក្មេង​ Angelababy។ ភរិយា​របស់ Huang Xiao Ming បាន​ក្ដាប់​តំណែង​តារា​ស្រី​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​របស់​ហុងកុង។ ក្នុង​ឆ្នាំ ២០១៥ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៨៩ ទទួល​ថត​រឿង​ចំនួន ១០ (ទាំង​រឿង​ភាគ​​និង​ភាពយន្ត) ថត​ផ្សាយ​ពាណិជ្ជកម្ម​ចំនួន ១៥ ស្ប៉ត​ និង​រក​ចំណូល​បាន​សរុប ២៦៥ លាន​ដុល្លារ​ហុងកុង (៣៤ លាន​ដុល្លារ​អាមេរិក)។ West Capital News បាន​បញ្ចេញ​មតិ​របស់​ខ្លួន​ពាក់​ព័ន្ធ​នឹង​រឿង Angela ក្លាយ​ជា​រាជិនី​រក​លុយ​ថា "រឿង​ដែល Angelababy ក្លាយ​ជា​កំពូល​តារា​ស្រី​ដែល​រក​បាន​លុយ​ច្រើន​ជាង​គេ​នៅ​ហុងកុង ​គឺ​រឿង​ដែល​នឹក​ស្មាន​មិន​ដល់"។

 

ជាមួយ​គ្នា​នេះ​ដែរ​តួ​ឯក​រឿង "Ip Man 3” Donnie Yen រក​បាន​សរុប ២២០ លាន​ដុល្លារ​ហុងកុង (២៨ លាន​ដុល្លារអាមេរិក) ពី​ការ​ថត​ភាពយន្ត​របស់​ខ្លួន ហើយ​រក្សា​បាន​ចំណាត់​ថ្នាក់​លេខ ៣។ តារា​សម្ដែង​ដទៃ​ទៀត​ដែល​មាន​វត្តមាន​នៅ​ក្នុង​តារាង​នេះ​រួម​មាន Nicholas Tse និង​តារា​សម្ដែង​រៀម​ច្បង Chow Yun Fat ព្រម​ទាំង​ Aaron Kwok៕

 

 

ចុចអាន៖កុំកុំ ជ្រុល​ទាត់​ចំ​កន្លែង​សំខាន់​របស់ Mike Tyson តែ​អ្វី​ដែល​កើត​ឡើង​គឺ​ស្មាន​មិន​ដល់

 

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing