អាន​អត្ថបទ​នេះ​ហើយ អ្នក​នឹង​មិន​ចោល​កញ្ចប់​តូច​​​ដាក់​ក្នុង​​ប្រអប់​​ឥវ៉ាន់​​ទៀត​ទេ

  • 2015-12-30 15:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​​ជា​ច្រើន​ពេល​ប្រទះ​ឃើញ​​កញ្ចប់​តូច​​មួយ ដែល​គេ​បាន​ដាក់​ក្នុង​ប្រអប់​ឥវ៉ាន់​​​ ឬ​ប្រអប់​ទំនិញ​អេឡិចត្រូនិក​ តែង​បោះ​វា​ចោល។ តាម​ពិត​កញ្ចប់​តូច​នោះ គឺ​ជា​កញ្ចប់​​គ្រាប់​​ Silica ដែល​ជាតិ​ Silica មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ឧបករណ៍​ប្រើ​ប្រាស់​​ប្រចាំ​ថ្ងៃ។ ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​របស់​កញ្ចប់​ជាតិ​ Silica នោះ៖​

 

 

១. ជួយ​​បន្ថយ​សំណើម​​ទូរសព្ទ​ធ្លាក់​ក្នុង​ទឹក​

  ​ទូរសព្ទ​​ ឬ​ឧបករណ៍​អេឡិចត្រូនិក ជ្រុះ​ធ្លាក់​ក្នុង​ទឹក​ដោយ​ចៃដន្យ ភាគ​ច្រើន​គេ​តែង​យក​ទៅ​ដាក់​​កប់​ក្នុង​អង្ករ​​ដើម្បី​កម្ចាត់​សំណើម​ចេញ​​ពី​ខាង​ក្នុង​ឧបករណ៍។ ប៉ុន្តែ​សម្រាប់​កញ្ចប់​​​គ្រាប់​ Silica គឺ​មាន​ប្រសិទ្ធភាព​​១០​ដង​ច្រើន​​​​​​ជាង​ដាក់​កប់​ក្នុង​គ្រាប់​​អង្ករ។ ដាក់​ឧបករណ៍​អេឡិចត្រូនិក​សើម​កប់​​ក្បែរ​កញ្ចប់​​គ្រាប់​ Silica នោះ​អ្នក​នឹង​ឃើញ​ពី​ប្រសិទ្ធភាព។  

២. ជួយ​រក្សា​រូប​ថត​ចាស់​ៗ​​ឲ្យ​នៅ​ស្អាត  

ដាក់​​កញ្ចប់​គ្រាប់​​​ជាតិ Silica ក្នុង​ស៊ុម​ឬ​​ប្រអប់​រូប​ថត​ចាស់​ៗ នឹង​ជួយ​រក្សា​​រូប​ថត​ទាំង​នោះ​​​ពី​ជាតិ​សំណើម​ផ្សេង​ៗ​ដែល​​ជួយ​រក្សា​រូប​ថត​ឲ្យ​​នៅ​ស្អាត​រាប់​ឆ្នាំ។  

៣. ការពារ​​គ្រឿង​សំអាង​​

  ដាក់​កញ្ចប់​គ្រាប់​ជាតិ​ Silica ក្នុង​​កាបូប​គ្រឿង​សំអាង​នឹង​ជួយ​ការពារ​គ្រឿង​សំអាង​​តុប​តែង​ខ្លួន​ ដូច​ជា​​​ម្សៅ​ផាត់​មុខ​ កុំ​ឲ្យ​ខះ​​ ពិបាក​​ផាត់​លើ​មុខ។

  ៤. បំបាត់​ក្លិន​​ផ្អួរ

ជាតិ​ Silica ជួយ​ស្រូប​យក​សំណើម​ចេញ​ពី​​ស្បែក​ជើង​ កាបូប ដែល​មាន​ជាតិ​សើម​សំបូរ​បាក់តេរី។ ជាតិ​សំណើម​ ញើស​ និង​បាក់តេរី​ទាំង​នោះ​ដែល​ធ្វើ​ឲ្យ​សម្ភារៈ​ប្រើ​ប្រាស់ មាន​ក្លិន​មិន​ល្អ ដូច​នេះ​កញ្ចប់​គ្រាប់​ Silica ជួយ​កម្ចាត់​​​បាន។  

៥. កន្សែង​​​​ជូត​ដែល​មាន​ក្លិន​ស្អុយ​  

ដាក់​កញ្ចប់​​គ្រាប់​ Silica ពីរ​ឬ​បី​​ជាប់​ចន្លោះ​កន្សែង​ជូត កន្សែង​ពោះ​គោ អាច​បង្ការ​ពី​ក្លិន​មិន​ល្អ​បាន។  

៥. កញ្ចក់​​​ឡាន​​ច្បាស់​ថ្លា

  ជាតិ​សើម​​បង្ក​ជា​កំណក​​​ស្អិត​ជាប់​​​លើ​កញ្ចក់​ឡាន​ ធ្វើ​ឲ្យ​ស្រអាប់​​ពិបាក​​មើល​ពេល​បើក​បរ។ ច្របាច់​​កញ្ចប់​គ្រាប់​ Silica ពីរ​ឬ​បី​កញ្ចប់​​លើ​កញ្ចក់ ទុក​រយៈ​ពេល​ពីរ​ទៅ​បី​ថ្ងៃ​នោះ​នឹង​ឃើញ​ពី​ប្រសិទ្ធភាព។

  ៦. រក្សា​​​គ្រឿង​អលង្ការ​ឲ្យ​ស្អាត​​ភ្លឺ​រលោង​

  ជាតិ​សំណើម​ធ្វើ​ឲ្យ​​​គ្រឿង​អលង្ការ​​ឡើង​ស្រអាប់​និង​ប្ដូរ​ពណ៌​​បាន។​ ដាក់​កញ្ចប់​គ្រាប់​ Silica ពីរ​បី​​ក្នុង​ប្រអប់​គ្រឿង​អលង្ការ​និង​បន្ថយ​​​​ជាតិ​សំណើម និង​រក្សា​​គ្រឿង​អលង្ការ​ឲ្យ​នៅ​ស្អាត​​ភ្លឺ​រលោង​​បាន​យូរ៕  

  ចំណាំ៖ សម្រាប់​ជាតិ​ Silica នោះ​គឺ​មាន​អត្ថប្រយោជន៍​​ច្រើន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ប៉ុន្តែ​អ្នក​គួរ​​ដាក់​ឲ្យ​ឆ្ងាយ​ពី​​ដៃ​កូន​ក្មេង ឬ​សត្វ​ចិញ្ចឹម​​ ចៀស​វាង​​ពួក​គេ​​បរិភោគ​វា​ដោយ​ចៃដន្យ។ គ្រាប់​ Silica មិន​ធ្វើ​ឲ្យ​ពុល​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​ឆ្លាក់​​បាន៕​  

ចុចអាន៖ វិធី​សាមញ្ញ​​បំផុត​ជួយ​ក្មេង​ៗ​ពេល​ស្លាក់​របស់​អ្វី​មួយ  

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ metro ​

អត្ថបទថ្មី