ហាងឆេងម៉ូតូ Update ចុងក្រោយឆ្នាំ២០១៥
- 2015-12-30 16:02:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាងឆេងម៉ូតូ Update ចុងក្រោយឆ្នាំ២០១៥
ចន្លោះមិនឃើញ
ចុងឆ្នាំ ២០១៥ Honda, Yamaha, Suzuki បានបញ្ចេញលក់ម៉ូតូស៊េរីថ្មីៗលើទីផ្សារ។ Honda បានបញ្ចេញ Honda Dream 2016 ឯ Yamaha ណែនាំ Fino ស៊េរីថ្មីមកប្រកួតប្រជែង។ ដោយឡែក Suzuki ប៉ុន្មានថ្ងៃមុននេះក៏ទើបតែសម្ពោធ Viva ស៊េរី ០១៦ ដែលមានការផ្លាស់ប្តូរមួយចំនួនដើម្បីផ្គាប់ចិត្តអ្នកប្រើប្រាស់។
អាជីវករលក់ម៉ូតូមួយរូបនៅម្តុំគិរីរម្យប្រាប់ថា ហាងឆេងតម្លៃម៉ូតូផ្សេងៗមិនមានការប្រែប្រួលច្រើនទេ។ យ៉ាងណា KTM Duke មានការធ្លាក់ថ្លៃជិត ១០០ ដុល្លារ។ ចំណែក Honda Dream 2016 តម្លៃខុសគ្នាទៅតាមពណ៌ដោយពណ៌ប៊ិចមានតម្លៃខ្ពស់ជាងពណ៌ក្រហមនិងខ្មៅ។
បញ្ជាក់៖ ហាងឆេងទាំងនេះអាចមានការប្រែប្រួលបន្ទាប់ពីចុះផ្សាយរួច៕
អត្ថបទ៖ ប៊ុណ្ណារ៉ា