បុរាណ​វិទូ​រក​ឃើញ​វត្ថុ​១​អាយុ​៨០០​ឆ្នាំ ស្រដៀង​ទូរសព្ទ Nokia ស៊េរី​ចាស់

  • 2016-01-03 18:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រុម​បុរាណ​វិទូ​មួយ​ក្រុម​ បាន​រក​ឃើញ​វត្ថុ​ចម្លែក​មួយ​​​នៅ​ប្រទេស​អូទ្រីស​ ដែល​​វា​មាន​អាយុ​៨០០​ឆ្នាំ និង​មាន​រូប​រាង​ស្រដៀង​ទៅ​នឹង​ទូរសព្ទ​ដៃ​ Nokia ស៊េរី​ចាស់។

 

 

វត្ថុ​ដែល​គេ​បាន​រក​ឃើញ​នេះ ​គឺ​ធ្វើ​ឡើង​ពី​ដីឥដ្ឋ​ ​ដែល​មាន​រូប​រាង​ដូច​ទូរសព្ទ​ដៃ​​ ខណៈ​​​មើល​ទៅ​ដូច​មាន​បូតុង​ចុច​ និង​មាន​សរសេរ​អក្សរ​ទៀត​ផង។ យ៉ាងណា ដោយសារ​តែ​ខ្វះ​ខាត​ព័ត៌មាន​បន្ថែម​​ និង​ឯកសារ​ស្រាវ​ជ្រាវ ក្រុម​បុរាណ​វិទូ​ មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា ​ជា​អ្វី​ឲ្យ​ប្រាកដ​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​មតិ​ខ្លះ លើក​ឡើង​ថា​ អាច​ជា​ទូរសព្ទ​ដៃ​ពួក​ Aliens ​ដែល​ចុះ​មក​ផែន​ដី៕

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទពេញនិយម
អត្ថបទថ្មី