ចំណុចសំខាន់៥ដែលត្រូវដឹងពីការប្រកួត E-Sports អន្តរជាតិ MATIC 2016
- 2016-01-04 20:48:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចសំខាន់៥ដែលត្រូវដឹងពីការប្រកួត E-Sports អន្តរជាតិ MATIC 2016
ចន្លោះមិនឃើញ
កន្លងមក Sabay បានធ្វើការបង្ហាញជូននូវព័ត៌មានខ្លះៗស្ដីពីការប្រកួតកីឡាអេឡិចត្រូនិកអន្ដរជាតិMATIC 2016 មួយចំនួនរួចមកហើយ។ ថ្ងៃនេះសូមបង្ហាញជូនប្រិយមិត្តឱ្យកាន់តែច្បាស់បន្ថែមទៀតអំពីចំណុចសំខាន់៥យ៉ាង មុនការប្រកួតមកដល់នាពេលខាងមុខ។
ពានរង្វាន់ដែលកម្ពុជាឈ្នះដើមឆ្នាំ២០១៥
ក្រុមចូលរួម ការប្រកួត MATIC2016 លើកទី៥ នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំនេះមានក្រុមចូលរួមចំនួន ១៦ ក្រុម មកពី៦ប្រទេស សរុបអត្តពលិកចំនួន៨០នាក់ តិចជាងឆ្នាំមុនដែលមានក្រុមចូលរួមរហូតដល់២០មកពី៧ប្រទេសសរុបអត្តពលិកចំនួន១០០នាក់។ ឆ្នាំនេះកោះតៃវ៉ាន់បានដកខ្លួនចេញពីការប្រកួតដោយសាររៀបចំការប្រកួតក្នុងស្រុកមិនទាន់។
ការបែងចែកកៅអីចូលរួម ការបែងចែកកៅអីជូនបណ្ដាប្រទេសនីមួយៗមានការផ្លាស់ប្ដូរជារៀងរាល់ឆ្នាំដោយគណៈកម្មការរៀបចំការប្រកួត។ ខណៈឆ្នាំនេះរួមមាន៖ កម្ពុជាទទួលបាន២កៅអី, ថៃបាន៣កៅអី, ម៉ាឡេស៊ីបាន២កៅអី, សិង្ហបុរីបាន២កៅអី, និងចិនបាន២កៅអី។ ចំណែកក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ីទទួលបានរហូតដល់៥កៅអី ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន បើធៀបនឹងឆ្នាំមុនពេលចិនទទួលសិទ្ធធ្វើម្ចាស់ផ្ទះមានតែ៤ក្រុមប៉ុណ្ណោះ ។
ផែនទីប្រកួត ការប្រកួតនៅឆ្នាំនេះធ្វើឡើងនៅលើផែនទីចំនួន៥ ដូចនឹងឆ្នាំកន្លងមកដែរគឺ៖ HuangPu Terminal Map, Dragon World Map, Nile Delta Map, Champ City Map និងSea-Maid Town Map។ ចំណែកការប្រកួតឯកត្តជនធ្វើឡើងនៅលើផែនទី Chessboard Resort និង Ordnance Factory។
រូបមន្តក្នុងការប្រកួត ការប្រកួតនៅឆ្នាំនេះដូចទៅនឹងការប្រកួតបណ្ដាឆ្នាំកន្លងមកដែរពោលគឺ ក្រុមទាំង១៦ ត្រូវធ្វើការចាប់ឆ្នោតបែងចែកជា២ពូល ដោយក្នុងពូលនីមួយៗមាន៨ក្រុម ប្រកួតលក្ខណៈវិលជុំសន្សំពិន្ទុ ហើយ៤ក្រុមដែលមានពិន្ទុច្រើនជាងគេត្រូវឡើងទៅប្រកួតវគ្គ ៨ក្រុមចុងក្រោយរហូតដល់វគ្គផ្ដាច់ព្រ័ត្រដោយប្រើរូបមន្ដចាញ់ធ្លាក់ (Play-Off)។
ប្រាក់រង្វាន់ ប្រាក់រង្វាន់សរុបនៅឆ្នាំនេះចំនួន ៣០០០០ដុល្លារអាមេរិកដែលត្រូវបានចែកជា២ប្រភេទវិញ្ញាសាគឺការប្រកួតជាក្រុម និងឯកត្តជន។
ជយលាភីជាក្រុម ជើងឯក : ១៥០០០ដុល្លារអាមេរិក ជើងឯករង : ៧០០០ដុល្លារអាមេរិក ចំណាត់ថ្នាក់លេខ៣ : ៤០០០ដុល្លារអាមេរិក ចំណាត់ថ្នាក់លេខ៤ : ២៥០០ដុល្លារអាមេរិក
ជយលាភីឯកត្តជន ជើងឯក : ៥០០ ដុល្លារអាមេរិក ជើងឯករង : ៤០០ ដុល្លារអាមេរិក លេខ៣ : ៣០០ ដុល្លារអាមេរិក លេខ៤ : ២០០ ដុល្លារអាមេរិក លេខ៥ : ១០០ ដុល្លារអាមេរិក
អត្ថបទ៖ អ៊ៅ លីហ៊រ