តោះ​! មាន​គ្រឿង​ផ្សំ​​អស់​ហើយ រៀន​ធ្វើ​មី​ Ramen ជប៉ុន ញ៉ាំ​ដោយ​ខ្លួន​​​ឯង

  • 2016-01-05 21:52:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ramen ជា​​​មុខ​ម្ហូប​មី​​ជប៉ុន​ល្បី​មួយ​​ ដែល​​​គេ​​​​និយម​​ញ៉ាំ​ច្រើន​​នៅ​តាម​ភោជនីយដ្ឋាន​​បែប​ជប៉ុន​។ ​​គេ​អាច​​​ធ្វើ​ស៊ុប​មី​ Ramen ​ញ៉ាំ​​តាម​រសជាតិ​ដែល​​ចូលចិត្ត​ដោយ​ខ្លួន​ឯង​បាន។ ខាង​ក្រោម​នេះ​​​ជា​​របៀប​ធ្វើ​​​មី​ Ramen ជា​មួយ​ទឹក​ស៊ុប​សាច់​ជ្រូក​ ណែ​នាំ​ដោយ​ វិបសាយ Japanese Cooking 101៖

 

+ មី

មី​ (Ramen) ជប៉ុន (២២៥ ក្រាម អ្នក​អាចរកទិញបាននៅផ្សារទំនើប) សាច់​ជ្រូក (កន្លះ​គីឡូក្រាម ប្រឡាក់​អំបិល​និង​ដាក់​ក្លាស្សេ​មួយ​យប់) ស៊ុត (១គ្រាប់) សណ្ដែក​បណ្ដុះ ដើម​ខ្ទឹម ទឹក​ (២ លីត្រ) ម្សៅ​សូដា (២​​ស្លាប​ព្រា​បាយ)

+ ស៊ុប ទឹក​​ (១,៥​ លីត្រ) មើម​ខ្ញី (ជា​ចំណិត ៥០ ក្រាម) ខ្ទឹម​ស (៣ កំពឹស) ទឹក​ស៊ីអីវ (៤ ស្លាប​ព្រា​បាយ) អំបិល (១ ស្លាប​ព្រា​កាហ្វេ) ប្រេង​ល្ង (១ ស្លាប​ព្រា​កាហ្វេ)

 

១. យក​សាច់​ជ្រូក​ដែល​បាន​​ប្រឡាក់​អំបិល​និង​ក្លាស្សេ​រួច ដាក់​ក្នុង​ឆ្នាំង ដាក់​ទឹក​ ខ្ញី ខ្ទឹម​ស ដើម​ខ្ទឹម​ កម្ដៅ​ឲ្យ​ពុះ។ ស្រង់​យក​​សាច់​ជ្រូក​​ និង​គ្រឿង​ផ្សំ​ចេញ ដោយ​​ទឹក​ស៊ុប​រម្ងាស់​ចោល​ ប្រហែល​ ១​ទៅ​ ២ ម៉ោង រួច​បង់​​ អំបិល ប្រេង​ល្ង ទឹក​ស៊ីអីវ ។

 

២. ​រៀប​ចំ គ្រឿង​​ទេស​សម្រាប់​ដាក់​​ក្នុង​មី ដោយ​ចម្អិន​ស៊ុត ស្រុះ​សណ្ដែក​បណ្ដុះ ហាន់​ដើម​ខ្ទឹម រួច​រៀប​ចំ​ស្រុះ​មី​ នឹង​ទឹក​ក្ដៅ​​ដោយ​​បង់​ម្សៅ​សូដា​មុន រួច​ស្រុះ​រយៈ​ពេល​៣០​វិនាទី​។

 

៣. រៀប​ចំ​ស្រង់​មី ដាក់​ក្នុង​ចាន ថែម​ទឹក​ស៊ុប និង​​រៀប​បន្ថែម​គ្រឿង ដើម​ខ្ទឹម​ហាន់ ស៊ុត សាច់​ជ្រូក​បន្ទះ​ពី​លើ​ជា​ការ​ស្រេច៕

 

 

ចុចអាន៖ បាយ​ថ្ងៃ​ត្រង់​ជាមួយ​ម្ហូប​មាន់​ក្រាប​លើ​សំបុក​​​នេះ​ម៉េច​ដែរ?

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ japanesecooking101​​​​

អត្ថបទពេញនិយម