សហភាពអឺរ៉ុបគ្រោងនឹងសាងសង់ទីក្រុងលើព្រះចន្ទនៅឆ្នាំ២០៣០
- 2016-01-06 15:37:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហភាពអឺរ៉ុបគ្រោងនឹងសាងសង់ទីក្រុងលើព្រះចន្ទនៅឆ្នាំ២០៣០
ចន្លោះមិនឃើញ
លំនៅឋានមនុស្សលើព្រះចន្ទអាចនឹងក្លាយជាការពិតបាននៅក្នុងឆ្នាំ២០៣០ខាងមុខ។ នេះបើតាមការលើកឡើងរបស់ទីភ្នាក់ងារអវកាសនៃសហភាពអឺរ៉ុប (ESA) នៅក្នុងកម្មវិធីសន្និសីទកាសែតកាលពីពេលកន្លងទៅនេះ។
ទីភ្នាក់ងារអវកាសនេះបានឲ្យដឹងថាផែនការមួយនេះនឹងចាប់ផ្ដើមនៅដើមទសវត្សឆ្នាំ២០២០ ដោយជំហានដំបូងគឺគេនឹងបញ្ជូនមនុស្សយន្តទៅកាន់ឋានព្រះចន្ទដើម្បីធ្វើការសាងសង់ទីក្រុងនេះសម្រាប់អវកាសយានិក។ បន្ទាប់ពីសាងសង់រួចរាល់ អវកាសយានិកអាចប្រើប្រាស់ឋានព្រះចន្ទជាមូលដ្ឋានមួយសម្រាប់ធ្វើការរុករកជីវិតក្រៅភពដូចជានៅលើភពព្រះអង្គារជាដើម ដែលជាគោលដៅចម្បងមួយរបស់អង្គការណាសា។
កាលពីឆ្នាំ២០១៣កន្លងទៅទីភ្នាក់ងារ ESA បានសហការជាមួយក្រុមហ៊ុនសាងសង់ដើម្បីធ្វើតេស្តលើបច្ចេកទេសសាងសង់នៅឋានព្រះចន្ទ និងបានកំណត់ថាវត្ថុធាតុដែលមានលើឋានព្រះចន្ទគឺល្អបំផុតសម្រាប់ការសាងសង់។
ដោយឡែកខាងក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners បានរចនានូវផ្ទះដំបូលមូលមួយប្រភេទ ដែលមានបំពាក់នូវជញ្ជាំងពិសេសអាចការពារដុំអាចម៍ផ្កាយតូចៗ និងសារធាតុវិទ្យុសកម្មនៅលំហអាកាសបាន៕
ចុចអាន៖ រូបភាពផែនដីស្អាតៗ ថតចេញពីស្ថានីយអវកាសនាឆ្នាំ២០១៥កន្លងទៅ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ ScienceAlert