​គ្រាប់​បែក​អ៊ីដ្រូហ្សែន​កូរ៉េ​ខាង​ជើង​ទើប​សាក​ល្បង​ជោគជ័យ ដឹង​ឥទ្ធិពល​ខ្លាំង​ប៉ុណ្ណាទេ?​

  • 2016-01-08 17:57:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​សាក​ល្បង​គ្រាប់​បែក​អ៊ីដ្រូហ្សែន​បាន​ដោយ​ជោគ​ជ័យ​ ដែល​​ត្រូវ​បាន​គេ​​​ឃើញ​ថា​មហិច្ឆតា​ខាង​ផ្នែក​យោធា​នៃ​ប្រទេស​នេះ​​កាន់​តែ​មាន​ភាព​​ខ្លាំង​ក្លា​ឡើង។

 

រូបតំណាង

 

ខាង​ក្រោម​ជា​ការ​ពន្យល់​ត្រួសៗ​អំពី​ឥទ្ធិពល​នៃ​គ្រាប់​បែក​អ៊ីដ្រូហ្សែន​នេះ៖

 

@អ្វី​ជា​គ្រាប់​បែក​អ៊ីដ្រូហ្សែន?

​​​​​​គ្រាប់​បែក​អ៊ីដ្រូហ្សែន​ជា ​​អាវុធ​ថាមពល​នុយក្លេអ៊ែរ​ ដែល​ប្រើ​ប្រាស់​​​ថាមពល​​បាន​មក​ពី​ការ​ប្រតិកម្ម​បន្ទុះ​នុយក្លេអ៊ែរ​ រួម​ជា​មួយ​នឹង​បញ្ឆេះ​ដែល​បាន​មក​ពី​​ការ​ប្រតិកម្ម​លើក​ទី​ពីរ​របស់​នុយក្លេអ៊ែរ​ បង្កើត​បាន​ជា​ការ​បំផ្ទុះ​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​មួយ។

 

@តើ​ឥទ្ធិពល​របស់​វា​ខ្លាំង​ដល់​កម្រិត​ណា?

ឥទ្ធិពល​នៃ​គ្រាប់​បែក​អ៊ីដ្រូហ្សែន​ខ្លាំង​ខ្លា​រហូត​បង្កើត​បាន​ជា​បាតុភូត​រញ្ជួយ​ដី​នៅ​ពេល​ដែល​វា​ផ្ទុះ​ឡើង មិន​តែ​ប៉ុណ្ណោះ​ឥទ្ធិពល​របស់​វា​​គឺ​ខ្លាំង​ជាង​គ្រាប់​បែក​បរមាណូ​ដល់​ទៅ​រាប់​រយ​ដង​ឯ​ណោះ។ យោង​តាម​ការ​រាយការណ៍​ពី​នាយកដ្ឋាន​ភូមិសាស្ត្រ​​នៃ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា​ គ្រាប់​បែក​ដែល​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​តេស្ត​បង្កើត​បាន​ជា​ការ​រញ្ជួយ​ដី​កម្រិត​ ៥,១​វ៉ិចទ័រ​ ដែល​មាន​រយៈ​ចម្ងាយ​ដល់​ទៅ​ ១៩​គ.ម។

 

​​​​​​​​​@គ្រាប់​បែក​អ៊ីដ្រូហ្សែន​ខ្លាំង​ប៉ុណ្ណា​ពេល​ប្រៀប​ជាង​មួយ​នឹង​គ្រាប់​បែក​បរមាណូ?

 

ទិដ្ឋភាព​គ្រាប់​បែក​បរមាណូដែល​ទម្លាក់នៅប្រទេសជប៉ុន

 

បើ​គិត​​ទៅ​ដល់​គ្រាប់​បែក​បរមាណូ​ដែល​បាន​កម្ទេច​ ទីក្រុង​ Hiroshima និង​ Nagasaki របស់​ប្រទេស​ជប៉ុន​បាន​ពី​ថ្ងៃ​ទី​៦​ ខែ​សីហា​ ឆ្នាំ​១៩៤៥​ អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​ពីរ ការ​បំផ្ទុះ​នា​ពេល​នោះ​បាន​ធ្វើ​ឲ្យ​តំបន់​ប្រមាណ​៩០​ភាគ​រយ​ត្រូវ​បាន​បំផ្លាញ​ និង​មនុស្ស​ជាង​៨​ម៉ឺន​នាក់​បាន​បាត់​បង់​ជីវិត​ភ្លាម​ៗ។ មិន​តែ​ប៉ុណ្ណោះ​មនុស្ស​ជាង​១​សែន​នាក់​ផ្សេង​ទៀត​បាន​បាត់​បង់​ជីវិត​ជា​បន្ត​បន្ទាប់​ដោយ​សារ​​ការ​សាយ​ភាយ​នៃ​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​គ្រាប់​បែក​បរមាណូ។ បើ​ប្រៀប​នឹង​គ្រាប់​បែក​អ៊ីដ្រូហ្សែន​ដែល​មាន​ឥទ្ធិពល​បំផ្ទុះ​ខ្លាំង​ជាង​​រាប់​រយ​ដង​វិញ​នោះ​ គេ​នឹង​ខ្លាច​រអា​ពេល​គិត​ទៅ​ដល់​ផល​ប៉ះពាល់​ដែល​វា​អាច​បង្ក​ឡើង។

 

@ផល​ប៉ះពាល់​របស់​គ្រាប់​បែក​អ៊ីដ្រូហ្សែន គ្រាប់​បែក​អ៊ីដ្រូហ្សែន​មាន​សមត្ថភាព​ខ្លាំង​​ដែល​អាច​កម្ទេច​ប្រទេស​មួយ​ក្នុង​ពេល​តែ​ប៉ុន្មាន​វិនាទី។ យ៉ាង​ណា​ក្ដី​អាវុធ​នេះ​ពិបាក​ក្នុង​ការ​ផលិត​ណាស់​ ដោយ​សារ​វា​​ប្រើ​ប្រាស់​សុទ្ធ​តែ​វត្ថុធាតុ​ដើម​ដែល​​កម្រៗ ​និង​ពិបាក​រក​បាន​ដើម្បី​ផលិត៕​ ​​​​​​ ​​​​

ចុច​អាន៖ ពិភព​បច្ចេកវិទ្យា​ភ្ញាក់​ផ្អើល​ក្រោយចិន​​ផលិត​យន្តហោះ Drone ប្រភេទ​នេះ​ដំបូង​គេ​ក្នុង​លោក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ IndiaTVNews​​​​