Lumia 950XL ប្រើ Windows 10 មានបច្ចេកវិទ្យាថ្មីប្រជែង iOs និង Android
- 2016-01-10 16:08:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lumia 950XL ប្រើ Windows 10 មានបច្ចេកវិទ្យាថ្មីប្រជែង iOs និង Android
ចន្លោះមិនឃើញ
Lumia 950XL ប្រើ Windows 10 Mobile ទើបតែមកដល់ខ្មែរប៉ុន្មានថ្ងៃនេះ។ អ្វីគួរឱ្យចាប់អារម្មណ៍សម្រាប់ស្មាតហ្វូនមួយនេះគឺវាបំពាក់ដោយបច្ចេកវិទ្យាថ្មីដូចជា Continuum, Iris Scanner និងកាមេរ៉ាធំទំហំ 20MP អាចថតរូបបានកម្រិត 4K។ មុខងារទាំង៣ដែលមានលើ Lumia 950XL ពិសេសល្មមអាចយកមកប្រជែងនឹងស្មាតហ្វូនពពួក Android និង iOs បាន។
Continuum សំដៅទៅលើមុខងារដែលអាចឱ្យទូរសព្ទ Lumia 950XL បំពាក់ Windows 10 Mobile ដំណើរការដូចគ្នាទៅនឹងកុំព្យូទ័រដែរ ឬប្រើជា Mouse ក៏បាន។ ដើម្បីអាចប្រើមុខងារនេះ Lumia 950XL ត្រូវភ្ជាប់ទៅនឹង Microsoft Display Dock និងកុំព្យូទ័រប្រើ Windows 10។ មុខងារនេះមិនទាន់មានលើស្មាតហ្វូន Android និង iOs នៅឡើយទេ។
ចំណែកបច្ចេកវិទ្យាស្កេនប្រស្រីភ្នែក (Iris Scanner) ជាមុខងារដែលអាចឱ្យម្ចាស់ទូរសព្ទតែម្នាក់គត់ស្កេនប្រស្រីភ្នែកដើម្បីបើកសោរ។ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការថែរក្សាទិន្នន័យផ្សេងៗក្នុងស្មាតហ្វូនរបស់ម្ចាស់ទូរសព្ទយ៉ាងមានប្រសិទ្ធភាពបំផុត។ ចំពោះទូរសព្ទ Galaxy និង iPhone ស៊េរីថ្មីៗមិនមានមុខងារស្កេនប្រស្រីភ្នែកទេ តែមានមុខងារស្កេនម្រាមដៃ (Fingerprint)។
កាមេរ៉ាទំហំ 20MP អាចថតរូបបានច្បាស់និងម៉ត់ (ទស្សនាវីដេអូខាងក្រោម) និងអាចថតវីដេអូបានកម្រិត 4K។ ទំហំកាមេរ៉ាក្រោយ 20MP នោះនៅមិនទាន់អស់ទេ ដោយ Flash បីគ្រាប់នៅក្បែរ អាចសារ៉េពន្លឺរូបភាពដែលថតនៅទីងងឹតបានយ៉ាងល្អទៅតាមការចង់បាន ជាពិសេសមិនធ្វើឱ្យគ្រាប់ភ្នែកអ្នកដែលបានថតចាំងដូចភ្នែកខ្មោចឡើយ។ ចំណែកឯល្បឿនថតរូបរបស់ Lumia 950XL លឿនមិនចាញ់កាមេរ៉ា iPhone 6s នោះទេ៕
Microsoft បានខិតខំយ៉ាងខ្លាំងដើម្បីបង្កើតបច្ចេកវិទ្យាថ្មីៗនិងមានប្រយោជន៍បំពាក់លើទូរសព្ទ Lumia ជាថ្នូរទាក់ទាញអ្នកប្រើប្រាស់ដែលនិយមស្មាតហ្វូនប្រើ Android និង iOs ឱ្យងាកមកប្រើផលិតផលខ្លួន ស្របពេលទីផ្សារទូរសព្ទ Lumia ដាំក្បាលចុះប៉ុន្មានឆ្នាំចុងក្រោយនេះ។ Microsoft សង្ឃឹមថាស្មាតហ្វូន Lumia 950XL ដែលទើបដាក់លក់នេះនឹងជួយស្រោចស្រង់ទីផ្សារ Lumia ដែលបានបឺតជញ្ជក់ដោយ Android និង iOs៕
ទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ ប៉ែត ផាន់និត