​ទិញ​រថយន្ត​បង់​រំលស់ មើល​​លក្ខខណ្ឌមុន​សម្រេច​ចិត្ត​ទៅ​រួច​ឬ​មិន​រួច​

  • 2016-01-11 16:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​លទ្ធភាព​ទៅ​មិន​ទាន់​រួច ពលរដ្ឋ​មួយ​ចំនួន​បាន​សម្រេចចិត្ត​ទិញ​រថយន្ត​ដោយ​បង់​រំលស់។ ការ​ទិញ​រថយន្ត​ដោយ​ប្រើ​វិធីសាស្ត្រ​បង់​រំលស់​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​បារម្ភ​ពី​ការ​ចំណាយ​អស់​ច្រើន ប៉ុន្តែ​ក៏​ត្រូវ​ឆ្លង​កាត់​ពី​នីតិវិធី​និង​លក្ខខណ្ឌ​ជា​ច្រើន​ដើម្បី​អាច​ទទួល​បាន​រថយន្ត​តាម​សេចក្តី​ត្រូវការ។

 

 

លោក យូ ដែល​ជា​ម្ចាស់​ហាង​លក់​​ទិញ​រថយន្ត​យីហោ 6869 បាន​ប្រាប់​ពី​លក្ខខណ្ឌ​និង​នីតិវិធី​មួយ​ចំនួន​មុន​ពេល​ពលរដ្ឋ​គិត​ចង់​​ទិញ​រថយន្ត​ដោយ​ប្រើ​សេវា​បង់​រំលស់​ពី​ហាង​លក់​រថយន្ត​នានា។

 

ទី១. ឯកសារ​ពាក់​ព័ន្ធ៖

 

អតិថិជន​ត្រូវ​​មាន​​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ ប្រាក់​ចំណូល​ប្រចាំ​ខែ ប្លង់​ផ្ទះ​ថត​ចំលង។ ចំណែក​អ្នក​មាន​មុខ​របរ​រកស៊ី​ត្រូវ​ភ្ជាប់​ប័ណ្ណ​ប៉ាតង់​អាជីវកម្ម​របស់​ខ្លួន។

 

លោក​ថា ឯកសារ​ទាំង​នេះ​សំខាន់​ណាស់។ ដូចជា​ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​អតិថិជន ​វា​ជះ​ឥទ្ធិពល​ដល់​ការ​បង់​ប្រាក់​ប្រចាំ​ខែ​នៃ​តម្លៃ​រថយន្ត។ បើ​ប្រាក់​ចំណូល​ទាប ឬ​មិន​ស្មើ​ពាក់​កណ្ដាល​នៃ​តម្លៃ​រថយន្ត​ក៏​មិន​ទទួល​បាន​សេវាកម្ម​នេះ​ដែរ។ រីឯ​ប្លង់​ផ្ទះ​ក៏​ចាំ​បាច់​ខ្លាំង​ជាង​ប្រាក់​ខែ​ទៀត​ព្រោះ​វា​ជា​សាក្សី​ដើម្បី​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ទាំង​ភាគី​ម្ចាស់​ហាង និង​អតិថិជន។

 

ទី២. ពិនិត្យ​លទ្ធភាព​ជាក់ស្តែង​៖

 

ប្រភេទ​រថយន្ត​ដែល​អតិថិជន​ត្រូវ​ការ ត្រូវ​សមាមាត្រ​ប្រាក់​ចំណូល។ ឧទាហរណ៍ អតិថិជន​ចង់​បាន​រថយន្ត Lexus RX 330 តម្លៃ​ជាង ១៥០០០ ដុល្លារ។ ប្រាក់​ដែល​ត្រូវ​បង់​ដំបូង​គឺ ៣០ ភាគរយ​នៃ​តម្លៃ​រថយន្ត​សរុប។

 

លោក​ថា ទោះ​ជា​តម្លៃ​រថយន្ត​នោះ​ខ្ពស់ ឬ​ទាប​ជាង ១៥ ០០០ ដុល្លារ​អតិថិជន​ក៏​ត្រូវ​បង់​តម្លៃ​ដំបូង ៣០ ភាគរយ​ជា​ដាច់​ខាត​​និង​ការ​​បង់​បន្ថែម​លើ​​អត្រា​ការប្រាក់​​ជាមួយ​​រយៈ​ពេល​ដែល​បាន​ព្រមព្រៀង​​​ ប៉ុន្តែ​ប្រសិន​បើ​អតិថិជន​ចង់​បង់​ផ្ដាច់​មុន​កំណត់​ក៏​មិន​អី​ដែរ។

 

លោក​បន្ថែម​ថា មាន​អតិថិជន​ជា​ច្រើន​តែង​តែ​ត្អូញ​ត្អួរ​ថា ការ​បង់​រំលស់​រថយន្ត​មាន​ការ​ស្មុគស្មាញ​ណាស់។ ការ​ដែល​មាន​បញ្ហា​នេះ​កើត​ឡើង​ក៏​ព្រោះ​តែ​អតិថិជន​មិន​បាន​យល់​ច្បាស់​ពី​តម្លៃ​រថយន្ត​ដែល​ខ្លួន​ចង់​បាន ព្រោះ​កាលណា​រថយន្ត​តម្លៃ​ខ្ពស់​ការ​ទាមទារ​លក្ខខណ្ឌ​ក៏​ច្រើន​តាម​ហ្នឹង​ដែរ។

 

ជាក់ស្ដែង ហាង​លោក​សួរ​រក​ប្លង់​ផ្ទះ ​ប្រាក់​ចំណូល​ប្រចាំ​ខែ អ្នក​ធានា ជាដើម​ក៏​ដើម្បី​ការពារ​អតិថិជន​ដែរ ព្រោះ​វា​ឯកសារ​តម្កល់​នៅ​ពេល​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​ជាយថាហេតុ។

 

បន្ត​អាន​៖ ក្រុមហ៊ុន​ធំ ៣ ប្រាប់​លក្ខខណ្ឌ​ទិញ​រថយន្ត​បង់​រំលស់​

 

អត្ថបទ៖ រក្សា

អត្ថបទថ្មី