Andy Murray រៃអង្គាស​ប្រាក់​ជាង​១១​ម៉ឺន​ដុល្លារ ជួយ​កុមារ​ភៀសខ្លួន​ស៊ីរី

  • 2016-01-11 17:49:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​វាយ​កូន​បាល់​ឆ្នើម​របស់​ចក្រភព​អង់គ្លេស​​ Andy Murray ​បាន​រៃអង្គាស​ប្រាក់​ជាង​៨​ម៉ឺន​ផោន​ (ជាង​១១,៦​ម៉ឺន​ដុល្លារ) ​ផ្ដល់​ឲ្យ​អង្គការ​ UNICEF ​ដើម្បី​ជួយ​ការពារ​​កុមារ​​ភៀសខ្លួន​ស៊ីរី។

 

 

​ម្ចាស់​ពាន​រង្វាន់​ BBC Sports Personality of the Year ​និង​ជា​អតីត​ម្ចាស់​ពាន​រង្វាន់​ Wimbledon ​រូប​នេះ បាន​បង្កើត​គម្រោង​រៃអង្គាស​នេះ​ឡើង​តាំង​ពី​ខែ​កញ្ញា ​រហូត​ដល់​ដាច់​ឆ្នាំ​២០១៥។ ប្រាក់​ដែល​រៃ​អង្គាស​បាន​ទាំង​អស់ នឹង​ជួយ​ដល់​កុមារ​ដែល​ភៀស​ខ្លួន​ពី​ប្រទេស​ស៊ីរី​គេច​ពី​សង្គ្រាម ដែល​ជួយ​ខាង​​អាហារ​ និង​ការ​ស្នាក់​នៅ។

 

Murray ​បាន​និយាយ​ថា៖ "ពេល​ខ្ញុំ​​​មើល​ព័ត៌មាន​រដូវ​ក្ដៅ​មុន​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា​ ខ្ញុំ​ចង់​ធ្វើ​អ្វី​ម្យ៉ាង​​ដើម្បី​ជួយ​​​អ្វី​​បាន​ខ្លះ​ដល់​ក្មេងៗ​ស៊ីរី ដែល​ជួប​ទុក​លំបាក។ វា​ពិត​ជា​រឿង​អស្ចារ្យ ដែល​យើង​អាច​រៃអង្គាស​ប្រាក់​បាន​ច្រើន។ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​ឧបត្ថម្ភ និង​អ្នកគាំទ្រ​ខ្លាំង​ណាស់ សម្រាប់​ការ​ជួយ​ទាំង​អស់​នេះ។ ខ្ញុំ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ បើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​ទាំង​អស់​គ្នា”។

 

 

 

“ខ្ញុំ​ដឹង​ថា UNICEF ធ្វើ​ការ​ដើម្បី​ជួយ​ដល់​កុមារ​ទាំង​អស់​​នេះ និង​រាប់​លាន​នាក់​ទៀត​ជុំ​វិញ​ពិភពលោក​​ពិត​ជា​រឿង​ពិបាក ហើយ​ខ្ញុំ​​រីករាយ​ណាស់ ដែល​​អាច​ជួយ​បាន​មួយ​ផ្នែក​​នេះ”។ កីឡាករ​លំដាប់​លេខ​២​លើ​លោក វ័យ​២៨​ឆ្នាំ​បន្ថែម៕

 

-ចុចអាន៖ Andy Murray ឈ្នះ​ពាន​កីឡាករ​ជោគជ័យ​បំផុត​ឆ្នាំ​២០១៥ របស់ BBC

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror

អត្ថបទថ្មី