សុខ​ៗ​ស្រាប់​តែ​ញាក់​ ៣ កន្លែង​ហ្នឹង​លើ​រាង​កាយ​ គឺ​មាន​លាភ​ហើយ!

  • 2016-01-12 17:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​សិន​ជា​ប្រិយមិត្ត​អង្គុយ​សុខ​ៗ​ស្រាប់​តែ​ញាក់ ៣ កន្លែង​នេះ​លើ​រាង​កាយ​​ គឺ​មាន​ន័យ​ថា​ មាន​លាភ​ហើយ​ នេះ​បើ​យោង​តាម​ការ​​ព្យាករណ៍​សាស្ត្រ​​ ដែល​ចង​ក្រង​ដោយ​ លោក នួន​ ប៊ុត។

 

១. ផ្នែក​ក្បាល

-ញាក់​ត្របក​ភ្នែក​ស្ដាំ​ខាង​លើ នឹង​មាន​លាភ​ -ញាក់​ត្របក​ភ្នែក​ខាង​ឆ្វេង នឹង​មាន​មនុស្ស​មក​រក -ញាក់​ត្រចៀក​ឆ្វេង​នឹង​មាន​លាភ -ញាក់​បបូរ​មាត់​ផ្នែក​ខាង​ស្ដាំ​នឹង​មាន​លាភ កើត​ជោគ​ជា​ទី​គាប់​ចិត្ត ញាក់​ផ្នែក​ខាង​លើ​នឹង​បាន​អាហារ​ឆ្ងាញ់​បរិភោគ ញាក់​ផ្នែក​ខាង​ឆ្វេង​នឹង​មាន​មនុស្ស​ស្រី​ឱ្យ​លាភ

 

 

(រូបតំណាង)

 

២. ផ្នែក​អវយវៈ

 

-ញាក់​ដៃ​ស្ដាំ​នឹង​មាន​​លាភ​មក​ពី​ឆ្ងាយ ឬ បាន​មាស​ប្រាក់ -ញាក់​កែង​ដៃ​ខាង​ស្ដាំ​ នឹង​មាន​មនុស្ស​ជា​ទី​ស្រឡាញ់ ឬ មាន​បង​ប្អូន​មក​រក -ញាក់​ដៃ​ឆ្វេង​តាំង​ពី​ស្មា​ចុះ​ទៅ​ក្រោម​នឹង​មាន​កេរ្តិ៍​ឈ្មោះ -ញាក់​ម្រាម​ដៃ​កណ្ដាល​ បង​ប្អូន​នឹង​គិត​​ដល់ -ញាក់​ជង្គង់​ស្ដាំ​នឹង​មាន​លាភ

 

 

(រូបតំណាង)

 

៣. ដង​ខ្លួន

-ញាក់​ក្លៀក​ឆ្វេង​ នឹង​មាន​លាភ -ញាក់​ខ្នង នឹង​បាន​ធ្វើ​ការ​នៅ​បន្ទប់​អ្នក​ធំ -ញាក់​ស្មា​ស្ដាំ​នឹង​បាន​សេចក្ដី​សុខ រួច​ចាក​ផុត​ពី​ទុក្ខ​អន្តរាយ

 

អត្ថបទ៖ ណេង ណេង

អត្ថបទថ្មី