ព្រីម លីហ្សា ថាមើលមិនដឹងគូស្នេហ៍ថ្មីស្រលាញ់នាងសោះ
- 2016-01-13 15:56:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រីម លីហ្សា ថាមើលមិនដឹងគូស្នេហ៍ថ្មីស្រលាញ់នាងសោះ
ចន្លោះមិនឃើញ
“ការស្រលាញ់របស់គាត់ចំពោះខ្ញុំ ពេលខ្លះខ្ញុំមើលមិនដឹងថាគាត់ស្រលាញ់ខ្ញុំទេ ព្រោះគាត់ជាមនុស្សមិនសូវមាត់ ឬអាចនិយាយបានថា និយាយតិចធ្វើច្រើន។ ” តារាស្រីនិយមសំលៀកបំពាក់ Brand Brand ថ្លែងប្រាប់ Sabay។
អតីតសិស្សសាលាភូមិន្ទវិចិត្រសិល្បៈរូបនេះ បាននិយាយរៀបរាប់ពីទំនាក់រវាងនាង និងគូស្នេហ៍ថ្មីនេះថា ស្គាល់គ្នា និងកំពុងមើលចិត្តគ្នាទៅវិញទៅមកជិតមួយឆ្នាំ ហើយនាងស្គាល់គ្នាតាមរយៈអ្នកម្ដាយទាំងសងខាង។ តារាស្រីវ័យ ២២ ឆ្នាំបន្តថា បុរសម្នាក់នោះគឺជាអ្នករកស៊ី មានវ័យ ២៧ ឆ្នាំ។ ចំពោះថ្ងៃមង្គលការវិញ លីហ្សា ប្រាប់ថាមិនទាន់គិតគូរទេ ព្រោះចង់ស្វែងយល់ពីគ្នាទៅវិញទៅមកឲ្យបានច្រើនជាងនេះសិន ចៀសវាងមានរឿងមិនស្រួលទៅថ្ងៃក្រោយ។
ទោះជាយ៉ាងនេះក្ដី នាងបានប្រាប់ឲ្យដឹងពីលក្ខណៈខ្លះៗនៃបុរសកូនកាត់ចិនរូបនោះថា ព្រោះតែខាងប្រុសមិនសូវជាចេះនិយាយច្រើន ទើបពេលខ្លះនាងមានអារម្មណ៍មិនដឹងថាគេស្រលាញ់។ ចំពោះមូលហេតុតារាស្រីមានទីផ្សារក្រៅប្រទេសខាងលើបកស្រាយថា "តាមពិតគាត់ស្រលាញ់ខ្ញុំ តែគាត់មិនចេះបញ្ចេញតាមកាយវិការប៉ុណ្ណោះ។”
ព្រីម លីហ្សា បានបញ្ជាក់ទៀតថាដើម្បីរឹតចំណងស្នេហ៍ឲ្យកាន់តែរឹងមាំ គ្រួសារអ្នកទាំងពីរបានទៅកម្សាន្តនៅប្រទេសសិង្ហបុរីកាលពីថ្ងៃឆ្លងឆ្នាំថែមទៀតផង៕
អត្ថបទ៖ទ្រី រ៉ាវី