មូលហេតុមួយចំនួនដែលអាចធ្វើឲ្យ Apple លុបរន្ធកាសពី iPhone 7
- 2016-01-13 16:40:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុមួយចំនួនដែលអាចធ្វើឲ្យ Apple លុបរន្ធកាសពី iPhone 7
ចន្លោះមិនឃើញ
មានប្រភពព័ត៌មានមិនតិចទេបានលើកឡើងថា iPhone 7 នឹងមិនមានរន្ធកាស ហើយស្របពេលគ្នានេះដែរវិបសាយបរទេសមួយបានលើកឡើងពីហេតុផលមួយចំនួនដែលអាចធ្វើឲ្យ Apple សម្រេចចិត្តដូចដែលប្រភពជាច្រើនបានផ្សព្វផ្សាយ។
វិបសាយ iDownloadBlog បានលើកយកហេតុផលមួយចំនួនដូចខាងក្រោម៖
@បង្កើនផលចំណេញ៖
ការដែលមិនឲ្យ iPhone 7 មានរន្ធកាសនោះអាចធ្វើឲ្យ Apple ទទួលបានផលចំណេញយ៉ាងច្រើន។ ទីមួយគឺផលចំណេញទទួលបានពីកម្មវិធី MFi ដែលជាកម្មវិធីមួយ ផ្ដល់ឲ្យក្រុមហ៊ុនដទៃនូវគ្រឿងបន្លាស់ ត្រូវការដើម្បីផលិតខ្សែតភ្ជាប់កាសទំហំ៣,៥ម.ម ទៅនឹងរន្ធ Lighting ដើម្បីអាចប្រើជាមួយ iPhone, iPad ឬ iPod បាន ហើយកម្មវិធីនេះមិនមែនធ្វើឡើងដោយឥតគិតថ្លៃនោះទេ។ ឯទីពីរវិញគឺក្រុមហ៊ុនអាចរកផលចំណេញបានពីការលក់កាសឥតខ្សែម៉ាក Beats ដែលខ្លួនមានស្រាប់។
@ដើម្បីធ្វើឲ្យទូរសព្ទជំនាន់ថ្មីមានទម្ងន់ស្រាល និងស្ដើង៖ ការដករន្ធកាសទំហំ ៣,៥ម.ម ចេញអាចឲ្យក្រុមហ៊ុនផលិតទូរសព្ទដែលមានទម្ងន់ស្រាល និងមានកម្រាស់ស្ដើងបាន។
@អាចមានចន្លោះសម្រាប់បន្ថែមទំហំថ្ម៖
បើរន្ធកាស ៣,៥ម.ម ត្រូវបានដកចេញពិតមែននោះនឹងមានសល់ចន្លោះទំនេរជាមិនខាន ហើយអ្វីដែលអាចទៅរួចនោះគឺក្រុមហ៊ុន Apple នឹងធ្វើការបន្ថែមទំហំថ្មទូរសព្ទតាមរយៈចន្លោះដែលទំនេរនេះ។
@ប្រព័ន្ធឥតខ្សែគឺជាអនាគត៖ ការវិវឌ្ឍនៃបច្ចេកវិទ្យាបានធ្វើឲ្យឧបករណ៍អេឡិចត្រូនិកជាច្រើនចាប់ផ្ដើមមានភាពម្ចាស់ការលើខ្លួនឯងបាន ដែលមានន័យថាមិនមានប្រើប្រាស់ខ្សែដើម្បីតភ្ជាប់ពីឧបករណ៍មួយទៅឧបករណ៍មួយទៀតនោះទេ។ ហេតុនេះទើបអាចបណ្ដាលឲ្យ Apple បំភ្លេចចោលនូវរន្ធកាសទំហំ ៣,៥ម.ម ដែលអាចនឹងហួសសម័យនាពេលខាងមុខ។
គួររំលឹកសាជាថ្មីថាទាក់ទងទូរសព្ទ iPhone 7 ដែលនឹងមិនមានរន្ធកាសនេះមិនទាន់មានព័ត៌មានណាអាចបញ្ជាក់បានជាផ្លូវការនៅឡើយទេ ប៉ុន្តែមានប្រភពជាច្រើនបន្តអះអាងថាព័ត៌មាននេះគឺជាការពិត៕ ចុចអាន៖ Apple ត្រៀមជាស្រេចនូវកាសឥតខ្សែសម្រាប់ iPhone 7 ដែលគ្មានរន្ធដោតកាស
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ iDownloadBlog