មើលឈុតស្នេហាក្នុងរឿង "My Junior My Crush ” រំលេចតាម Original Song
- 2016-01-13 17:54:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលឈុតស្នេហាក្នុងរឿង "My Junior My Crush ” រំលេចតាម Original Song
ចន្លោះមិនឃើញ
Original Song ថ្មីមួយបានរំលេចក្នុងរឿង "My Junior My Crush ” ភាពយន្តថ្មីមួយរបស់ផលិតកម្ម Rock មានចំណងជើងថា “will you be my girl?” ។ បទនេះ តាក់តែងឡើងដោយយុវតារាចម្រៀង Original Songពីររូប សុទ្ធជាអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធបំផុតនឹងកម្មវិធី Hear My Song ដែលបំផុសការតែងបទចម្រៀងថ្មីៗដោយខ្លួនឯង រៀបចំដោយ Sabay គឺលោក ម៉ា ច័ន្ទបញ្ញា និង អួន បឋម។
ពួកគេទាំងពីរ ក៏បានចូលរួមបកស្រាយដោយផ្ទាល់រួមគ្នាផងដែរ។ “will you be my girl?” ត្រូវបានប្រើនៅក្នុងឈុត តួប្រុសលោក យឹម ណារ៉ា សារភាពស្នេហ៍ចំពោះតួស្រីសម្ដែងដោយ សុខ សោម៉ាវត្តី ដែលមានក្នុងរឿង "សិស្សប្អូនសំណព្វចិត្ត" ឬ "My Junior My Crush ”។ "អ្នកណាថាអូនម៉ាប់ អូនមុខអាក្រក់ អូនល្ងង់ បងអត់ខ្វល់ សំខាន់អូនគួរឲ្យស្រឡាញ់ គួរឲ្យក្នាញ់សម្រាប់បង" ពំនោលក្នុងបទចម្រៀង។
តាមកញ្ញា ស៊ា រស្មី អ្នកនិពន្ធភាពយន្តនេះផ្ទាល់ បានអធិប្បាយថា "អ្វីៗ គឺថ្មីទាំងអស់ ទាំងសាច់រឿង ទាំងតន្ត្រី គឺយើងធ្វើថ្មី ព្រោះដល់ពេលហើយដែលយើងត្រូវមានអ្វីថ្មីសម្រាប់ខ្លួនឯង"។ កញ្ញា បន្តថាទៀត សម្រាប់ "My Junior My Crush ” គឺកាដូសម្រាប់មិត្តយុវវ័យនាឆ្នាំ ២០១៦នេះ ហើយឈុតមួយនេះទៀតសោត រឹតតែពិសេសទៅទៀត សម្រាប់បុណ្យនៃក្ដីស្រឡាញ់ ដែលនឹងមកដល់នាថ្ងៃ ១៤ កុម្ភៈ ខាងមុខ ដែលកញ្ញា ជឿថាជាវេលាដែលគ្រប់គ្នាស្ដែងចេញនូវសេចក្ដីស្រឡាញ់ចំពោះគ្នា។
“សង្ឃឹមថា មិត្តៗយុវវ័យនឹងចូលចិត្ត និងជាផលតបនឹងអ្វីដែលពួកយើងបានខិតខំ"។ រស្មី បន្ថែម៕
អត្ថន័យយ៉ាងណា តោះ...ទស្សនាទាំងអស់គ្នា...!!!
អត្ថបទ៖ ទារិកា